×

កីឡាការិនីអាមេរិក Coco Gauff ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ការប្រកួតវាយកូនបាល់ Madrid Open 2025

ការប្រកួតវាយកូនបាល់ផ្នែកនារី កម្មវិធី Madrid Open 2025 បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដែលការប្រកួតធ្វើឡើងនាទីក្រុង Madrid ប្រទេសអេស្ប៉ាញ។

នៅក្នុងនោះកីឡាការិនីអាមេរិក Coco Gauff បានយកឈ្នះទៅលើកីឡាការិនីប៉ូឡូញ Iga Świątek តាមរយៈលទ្ធផល 6-1 និង 6-1។

ចំណែកឯការប្រកួត១គូទៀតគឺកីឡាការិនីលេខ១ពិភពលោកមកពីបែលឡារុស Aryna Sabalenka បានយកឈ្នះទៅលើកីឡាការិនីអ៊ុយក្រែន Elina Svitolina ដោយលទ្ធផល 6-3 និង 7-5។

ដូចនេះ ការបន្តឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៃ កម្មវិធី Madrid Open 2025 នឹងជាការជួបគ្នារវាង កីឡាការិនី Aryna Sabalenka និង កីឡាការិនី Coco Gauff ដោយការប្រកួតរវាងកីឡាការិនីទាំង២នឹងធ្វើឡើងនៅចុងសប្តាហ៍នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង