×

កីឡាការិនីលេខ១ពិភពលោក Aryna Sabalenka យកបានជើងឯកការប្រកួតវាយកូនបាល់ Madrid Open 2025

ការប្រកួតវាយកូនបាល់ផ្នែកនារីកម្រិត WTA 1000 កម្មវិធី Madrid Open 2025 បានបញ្ចប់ជាស្ថាពរហើយ ក្រោយពីដំណើរការរយៈពេល២សប្តាហ៍កន្លងមក ដែលធ្វើឡើង នាទីក្រុង Madrid ប្រទេសអេស្ប៉ាញ។

នៅក្នុងនោះ គេក៏បានរកឃើញអ្នកឈ្នះជើងឯកផងដែរ នោះគឺកីឡាការិនីដែលកំពុងឈរលេខ១ពិភពលោកមកពីបែលឡារុស Aryna Sabalenka ដោយបានយកឈ្នះកីឡាការិនីអាមេរិក Coco Gauff នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 6-3 និង 7-6។

នេះជាការឈ្នះពានរង្វាន់កម្រិត WTA Tour លើកទី៣ របស់កីឡាការិនីដែលទើបឈានចូលវ័យ២៧ឆ្នាំនៅថ្ងៃចន្ទនេះ ក្នុងឆ្នាំ២០២៥។ វាក៏ជាការឈ្នះពានរង្វាន់ Madrid Open ជាលើកទី៣នៅក្នុងអាជីពរបស់ Aryna Sabalenka ដែលធ្វើអោយនាងក្លាយជាកីឡាការិនីឈ្នះពានរង្វាន់នេះច្រើនជាងគេ តាមស្មើកំណត់ត្រារបស់កីឡាការិនីឆេក Petra Kvitova។

សូមបញ្ជាក់ថាការប្រកួតវាយកូនបាល់ផ្នែកនារី កម្មវិធី Madrid Open 2025 គឺជាការដំណើរការលើកទី១៦ នៅក្នុងប្រវត្តិសាស្ត្រ។ សម្រាប់តំណែងជើងឯកនៃកម្មវិធីនឹងទទួលបានប្រាក់រង្វាន់ដល់ទៅ ១លាន ១សែនដុល្លារឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង