×

សេះប្រណាំង Sovereignty ឈ្នះជើងឯកការប្រកួតកម្មវិធី Kentucky Derby 2025

ការប្រណាំងសេះ កម្មវិធី Kentucky Derby 2025 បានដំណើរការរួចរាល់ហើយ ដែលការប្រកួតបានធ្វើឡើង នាទីក្រុង Louisville រដ្ឋ Kentucky សហរដ្ឋអាមេរិក។

នៅក្នុងនោះ អ្នកប្រកួតប្រជែងទាំងអស់ ត្រូវធ្វើការជិះសេះនាទីលានឈ្មោះ Churchill Downs ដែលមានចម្ងាយផ្លូវ ប្រមាណ ២០១២ ម៉ែត្រ។

ជាលទ្ធផល សេះប្រណាំងដែលមានឈ្មោះថា Sovereignty ជិះដោយកីឡាករវេណេស៊ុយអេឡា Junior Alvarado បានទទួលជ័យជំនះ ដោយអាចរត់មកដល់ទីព្រ័ត្រ ប្រើពេលត្រឹមតែ ២នាទី ២វិនាទី ចុច៣១តែប៉ុណ្ណោះ។ សម្រាប់ចំណាត់ថ្នាក់លេខ២ បានទៅលើសេះប្រណាំងឈ្មោះ Journalism ជិះដោយកីឡាករអ៊ីតាលី Umberto Rispoli ហើយចំណាត់ថ្នាក់លេខ៣ បានទៅលើសេះប្រណាំងឈ្មោះ Baeza ជិះដោយកីឡាករបារាំង Flavien Prat។

សូមបញ្ជាក់ថា ការប្រណាំងសេះកម្មវិធី Kentucky Derby បានដំណើរការ ១៥១ឆ្នាំ ហើយបើគិតមកទល់ឆ្នាំ២០២៥នេះ ដោយប្រាក់រង្វាន់សម្រាប់អ្នកឈ្នះជើងឯក មានប្រមាណ ៣,១ លានដុល្លារឯណោះ។

កម្មវិធី Kentucky Derby ក៏ជាដំណាក់កាលទី១ ក្នុងចំណោម៣ នៃការប្រណាំងសេះពានរង្វាន់ Triple Crown ដែលការប្រណាំងសេះដ៏ធំមួយនៅលើពិភពលោក។ ការប្រកួតជាបន្តដំណាក់កាលទី២ នៃពានរង្វាន់ Triple Crown គឺជាកម្មវិធី Preakness Stakes ធ្វើឡើងនាថ្ងៃទី ១៧ ខែឧសភា ខាងមុខ នាទីក្រុង Baltimore រដ្ឋ Maryland, សហរដ្ឋអាមេរិកដដែល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង