ការប្រកួតវាយកូនបាល់ ផ្នែកនារី កម្រិត ATP 1000 កម្មវិធី Italian Open 2025 បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ ដោយការប្រកួតធ្វើឡើងនាទីក្រុង Rome ប្រទេសអ៊ីតាលី។
នៅក្នុងនោះ កីឡាការិនីឆេក Petra Kvitová បានទទួលជ័យជំនះក្នុងការប្រកួតជុំទី១ ដោយឈ្នះ- ទៅលើកីឡាការិនីរ៉ូមានី Irina-Camelia Begu តាមរយៈលទ្ធផល 7-5 និង 6-1។
Petra Kvitová នឹងបន្តឡើងទៅកាន់ជុំទី២ ជួបកីឡាការិនីទុយនេស៊ី Ons Jabeur។
ចំណែកឯការប្រកួត១គូទៀតគឺ កីឡាការិនី អ៊ីតាលី Lucia Bronzetti បានយកឈ្នះកីឡាការិនី ឡេតូនី Anastasija Sevastova នៅក្នុងការប្រកួតជុំទី១ ដោយលទ្ធផល 6-3 និង 6-4។
កីឡាការិនី Lucia Bronzetti នឹងបន្តឡើងទៅកាន់ជុំទី២ ជួបកីឡាការិនីឆេក Karolína Muchová។
សូមបញ្ជាក់ថា ការប្រកួតវាយកូនបាល់ កម្មវិធី Italian Open 2025 គឺជាការដំណើរការលើកទី៨២ នៅក្នុងប្រវត្តិសាស្ត្រ ដោយចាប់ផ្តើមចាប់ពីថ្ងៃទី ៦ ដល់ ១៨ ខែឧសភា ខាងមុខ ហើយសម្រាប់ប្រាក់រង្វាន់នៃអ្នកឈ្នះជើងឯកមានប្រមាណ ១លាន៩ម៉ឺនដុល្លារអាមេរិក។ ការប្រកួតឆ្នាំនេះដែរ កីឡាការិនីប៉ូឡូញ Iga Świątek គឺជាអ្នកការពារតំណែងជើងឯកនៃកម្មវិធី៕