×

កីឡាករសែប Dušan Lajović បន្តឡើងជុំទី២ ការប្រកួតវាយកូនបាល់ Italian Open 2025

កីឡាករសែប Dušan Lajović បានបន្តឡើងដល់ជុំទី២ នៃការប្រកួតវាយកូនបាល់ផ្នែកបុរសកម្មវិធី Italian Open 2025 ដែលធ្វើឡើងនាទីក្រុង Rome ប្រទេសអ៊ីតាលី។

ការឡើងមកនេះបន្ទាប់ពីកីឡាករ វ័យ៣៤ឆ្នាំ បានយកឈ្នះ កីឡាករជប៉ុន Yoshihito Nishioka នៅក្នុងការប្រកួតជុំទី១ ដោយលទ្ធផល 7-5 និង 6-1។

កីឡាករ Dušan Lajović នឹងឡើងមកជួបកីឡាករដែលកំពុងឈរលេខ៣ ពិភពលោកមកពីអេស្ប៉ាញ Carlos Alcaraz។

ការប្រកួតមួយគូទៀតគឺកីឡាករហូឡង់ Tallon Griekspoor បានយកឈ្នះកីឡាករសែប Miomir Kecmanović នៅក្នុងការប្រកួតជុំទី១ ដោយលទ្ធផល 4-6 6-3 និង 6-0។

កីឡាករ Tallon Griekspoor នឹងបន្តឡើងជុំទី២ជួបកីឡាករបារាំង Arthur Fils។

ងាកមកកាន់ការប្រកួតខាងផ្នែកនារីវិញ កីឡាការិនីជប៉ុន Naomi Osaka បានយកឈ្នះ កីឡាការិនីម្ចាស់ផ្ទះ Sara Errani ដោយលទ្ធផល 6-2 និង 6-3។

កីឡាការិនី Naomi Osaka នឹងបន្តឡើងជុំទី២ ជួបកីឡាការិនីអេស្ប៉ាញ Paula Badosa៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង