×
ព័ត៌មានថ្មី

ប្រេស៊ីលរំពឹងប្រកាសបេក្ខភាពគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ ១សប្តាហ៍ទៀត

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល CBF រំពឹងប្រកាសបេក្ខភាពគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល ក្នុងរយៈពេល ១សប្តាហ៍ទៀត ក្រោយមានការចុះផ្សាយជាច្រើនជាប់ទាក់ទងទៅនឹងបំណងចង់បាន លោក Carlo Ancelotti ទៅដឹកនាំប្រេស៊ីល ក៏ប៉ុន្តែដំណឹងនោះក៏ស្ងាត់ទៅវិញ។

ចាប់តាំងពីការចែកផ្លូវជាមួយនឹងលោក Dorival Junior កាលពីថ្ងៃទី២៨ ខែមីនា CBF បានស្វែងរកគ្រូបង្វឹកថ្មី ដ៏ស័ក្តិសម ដើម្បីដឹកនាំក្រុមប្រកួតប្រជែងក្នុងវគ្គជម្រុះ World Cup 2026 តំបន់អាមេរិកខាងត្បូង ដើម្បីបានកៅអីទៅជុំចុងក្រោយ ។ មិនរង់ចាំយូរបន្តទៀត CBF ក៏បានចេញមុខបញ្ជាក់ថា ខ្លួននឹងប្រកាសពីបេក្ខភាពគ្រូបង្វឹកថ្មី ក្នុងពេល ១សប្តាហ៍ទៀតប៉ុណ្ណោះ។

ដល់ពេលនេះ Real Madrid ហាក់មិនសប្បាយចិត្តឡើយ ជុំវិញការដាក់សំណើរបស់ប្រេស៊ីល សម្រាប់ការចង់បានលោក Carlo Ancelotti ។ សម្រាប់ Real Madrid មិនទាន់មានបំណងចង់អោយលោក Carlo Ancelotti ចាកចេញនោះទេ។ដំបូងឡើយ CBF ថានឹងប្រកាសពីបេក្ខភាពគ្រូបង្វឹកថ្មីនៅថ្ងៃទី២៦ ខែឧសភា ប៉ុន្តែក្រោយមក ត្រូវបានគេរាយការណ៍ថាបានបង្វែរគោលដៅ សម្លឹងមើលបេក្ខភាពគ្រូបង្វឹកថ្មី នោះគឺលោក Jorge Jesus ដែលទើបចែកផ្លូវជាមួយក្លិប Al Hilal ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង