
កីឡាករហុងគ្រី Fábián Marozsán បានបន្តឡើងដល់ជុំទី២ នៃការប្រកួតវាយកូនបាល់កម្មវិធី Italian Open 2025 ដែលធ្វើឡើងនាទីក្រុង Rome ប្រទេសអ៊ីតាលី។
ការឡើងមកនេះ បន្ទាប់ពីកីឡាករវ័យ២៥ឆ្នាំ បានយកឈ្នះកីឡាករប្រេស៊ីល João Fonseca នៅក្នុងការប្រកួតជុំទី១ ដោយលទ្ធផល 6-3 និង 7-6 ចាយពេលអស់ ៨៨នាទី។
Fábián Marozsán នឹងបន្តទៅជួបកីឡាកររុស្ស៊ី Andrey Rublev។
ងាកមកកាន់ការប្រកួតខាងផ្នែកនារីវិញ គឺកីឡការិនីការពារជើងឯកនៃកម្មវិធី មកពីប៉ូឡូញ Iga Świątek បានបន្តឡើងទៅដល់ជុំទី៣ទៅហើយ ក្រោយពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Elisabetta Cocciaretto នៅក្នុងការប្រកួតជុំទី២ ដោយលទ្ធផល 6-1 និង 6-0 ចាយពេលអស់តែជាង១ម៉ោង ប៉ុណ្ណោះ។
Iga Świątek នឹងឡើងមកជួបកីឡាការិនីអាមេរិក Danielle Collins ដែបានទម្លាក់កីឡាការិនីរ៉ូម៉ានី Elena-Gabriela Ruse៕