×

កីឡាករអ៊ីតាលី Jannik Sinner ឡើងដល់ជុំទី៤ ការប្រកួតវាយកូនបាល់កម្មវិធី Italian Open 2025

កីឡាករអ៊ីតាលី Jannik Sinner បានបន្តឡើងដល់ជុំទី៤ នៃការប្រកួតវាយកូនបាល់កម្មវិធី Italian Open 2025។

ការឡើងមកនេះបន្ទាប់ពីកីឡាករដែលកំពុងឈរលេខ១ពិភពលោករូបនេះ បានយកឈ្នះ លើកីឡាករហូឡង់ Jesper de Jong នៅក្នុងការប្រកួតកាលពីជុំទី៣ដោយលទ្ធផល 6-4 និង 6-2។
Jannik Sinner នឹងបន្តមកជួបកីឡាករអាហ្សង់ទីន Francisco Cerúndolo ដែលបានយកឈ្នះកីឡាករអូទ្រីស Sebastian Ofner។

ចំណែកឯ កីឡាករឆេក Jakub Menšík បានយកឈ្នះកីឡាករហុងគ្រី Fábián Marozsán នៅក្នុងការប្រកួតជុំទី៣ ដោយលទ្ធផល 6-4 និង 7-6។

Jakub Menšík នឹងបន្តឡើងជុំទី៤ជួបកីឡាករប៉ូឡូញ Hubert Hurkacz ដែលបានយកឈ្នះកីឡាករអាមេរិក Marcos Giron។

ងាកមកកាន់ការប្រកួតខាងផ្នែកនារី កីឡាការិនីដែលកំពុងឈរលេខ១ពិភពលោក មកពីបែលឡារុស Aryna Sabalenka បានយកឈ្នះ កីឡាការិនីអ៊ុយក្រែន Marta Kostyuk នៅក្នុងការប្រកួតជុំទី៤ ដោយលទ្ធផល 6-1 និង 7-6។

ឡើងទៅកាន់វគ្គ៨នាក់ចុងក្រោយ Aryna Sabalenka នឹងជួបកីឡាការិនីចិន Zheng Qinwen ដែលបានទម្លាក់កីឡាការិនីកាណាដា Bianca Andreescu៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង