×

កម្លាំងគោជល់ Red Bull Power៖ វិធីសាស្ត្រហ្វឹកហាត់ផ្លូវចិត្ត ក្នុងការប្រកួតដែលមានសម្ពាធ

នៅក្នុងគ្រប់ប្រភេទកីឡា កម្លាំងកាយ គឺសំខាន់ 50% ។ ពាក់កណ្ដាលទៀត គឺកម្លាំងចិត្ត ជាពិសេសនៅពេលដែលអត្តពលិកប្រឈមនឹងភាពអស់កម្លាំង ការឈឺចាប់ខ្លាំង និងការភ័យខ្លាចនៃការបរាជ័យ។ សម្រាប់បេក្ខជនដែលត្រៀមប្រកួតក្នុងកម្មវិធីដ៏ថ្មីសន្លាង កម្លាំងគោជល់ Red Bull Power ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull ភាពធន់នៃផ្លូវចិត្តគឺសំខាន់ដូចរាងកាយដែរ។

វេជ្ជបណ្ឌិត Michael Gervais អ្នកចិត្តសាស្រ្តកីឡាដែលបានធ្វើការជាមួយអត្តពលិកអូឡាំពិក និងកីឡាករ NFL បានឱ្យដឹងថា ការហ្វឹកហាត់ដើម្បីដោះស្រាយបញ្ហាពេលមានសម្ពាធផ្លូវចិត្ត ជាអ្វីដែលកីឡាករគ្រប់ៗរូបអាចអនុវត្ត។ អត្តពលិកដែលហ្វឹកហាត់ពីរបៀបគ្រប់គ្រងភាពតានតឹង និងការផ្តោតអារម្មណ៍ គឺជាអ្នកដែលទទួលជោគជ័យ។

ការធ្វើសមាធិ និងលំហាត់ដកដង្ហើម គឺសំខាន់សម្រាប់អ្នកប្រកួតទាំងអស់។ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Frontiers in Psychology បានរកឃើញថា អត្តពលិកដែលអនុវត្តការធ្វើសមាធិជាប្រចាំ មិនត្រឹមតែមានការផ្តោតអារម្មណ៍ប្រសើរជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយនូវការថប់អារម្មណ៍ និងជួយឱ្យរាងកាយឆាប់មានកម្លាំងឡើងវិញផងដែរ។

ការសមាធិ 5 ទៅ 10 នាទីក្នុងមួយថ្ងៃ ជួយកាត់បន្ថយការថប់អារម្មណ៍ បង្កើនការផ្តោតអារម្មណ៍ និងបង្កើតភាពធន់។ ការសិក្សាមួយឱ្យដឹងថា ដកដង្ហើមចូល 4 វិនាទី រួចទប់ដង្ហើមរយៈពេល 4 វិនាទី បន្ទាប់មកដកដង្ហើមចេញយឺតៗតាមមាត់រយៈពេល 4 វិនាទី រួចទប់ដង្ហើម 4 វិនាទីទៀត, ធ្វើរបៀបនេះ 4 ទៅ 6 ដងដើម្បីកាត់បន្ថយភាពតានតឹង។

កម្លាំងគោជល់ Red Bull Power ជាការប្រកួតកម្លាំងដ៏ខ្លាំងក្លា ដើម្បីតេស្តនូវកម្លាំងកាយ និងភាពធន់នៃផ្លូវចិត្តរបស់បេក្ខជន ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។ តើបេក្ខជនណាខ្លះដែលបានត្រៀមខ្លួនរួចរាល់ដើម្បីប្រឈមនឹងសម្ពាធនៃការប្រកួត របស់កម្លាំងគោជល់ ដើម្បីក្លាយជាម្ចាស់ប្រាក់រង្វាន់ 100 លានរៀល?

តាមដានពីកម្មវិធី កម្លាំងគោជល់ Red Bull Power តាមរយៈ Facebook, TikTok និង YouTube ខាងក្រោម៖

Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង