
ការប្រណាំងកង់កម្មវិធី Giro d’Italia 2025 បានបន្តឈានដល់ដំណាក់កាលទី ៦ហើយ កាលពីម្សិលមិញ ដែលការប្រកួតបានធ្វើឡើងពីទីក្រុង Potenza ទៅកាន់ទីក្រុង Naples ប្រទេសអ៊ីតាលី។
នៅក្នុងនោះគេក៏បានរកឃើញអ្នកឈ្នះការប្រកួតផងដែរ នោះគឺកីឡាករអូស្ត្រាលី Kaden Groves មកពីក្រុម Alpecin–Deceuninck ដោយបានប្រើពេលអស់ ៤ម៉ោង ៥៩នាទី និង៥២វិនាទី លើការជិះចម្ងាយផ្លូវប្រមាណ ២២៧ គីឡូម៉ែត្រ រវាងតំបន់ទាំង២ខាងដើម។ កីឡាករបែលហ្ស៊ីក Milan Fretin មកពីក្រុម Cofidis ទទួលបានចំណាត់ថ្នាក់លេខ២ ហើយកីឡាករបារាំង Paul Magnier មកពីក្រុម Soudal–Quick-Step ទទួលបានចំណាត់ថ្នាក់លេខ៣។
នៅតារាងពេលវេលាសរុបវិញ កីឡាករដាណឺម៉ាក Mads Pedersen ជាអ្នកកាន់កាប់ចំណាត់ថ្នាក់កំពូលតារាង ដោយសមាជិកក្រុម Lidl–Trek បានប្រើពេលអស់ ២០ម៉ោង ១១នាទី និង៤៤វិនាទី។
ការប្រកួតដំណាក់កាលទី៦នៃកម្មវិធី Giro d’Italia 2025 នឹងបន្តធ្វើឡើងនាថ្ងៃនេះចាប់ពីតំបន់ Castel di Sangro ទៅកាន់តំបន់ Tagliacozzo កណ្តាលប្រទេសអ៊ីតាលី មានចម្ងាយផ្លូវប្រមាណ ១៨១ គីឡូម៉ែត្រ៕