×
ព័ត៌មានថ្មី

លោក Xabi Alonso នឹងទៅដឹកនាំ Real Madrid រដូវកាលក្រោយ

លោក Xabi Alonso នឹងទៅដឹកនាំ Real Madrid រដូវកាលក្រោយ ជំនួសលោក Carlo Ancelott បន្ទាប់ពីបានឈានដល់ការយល់ព្រមលើកិច្ចព្រមព្រៀងកិច្ចសន្យារយៈពេល៣ឆ្នាំ រហូតដល់ឆ្នាំ ២០២៨។

បុរស វ័យ ៤៣ឆ្នាំ ដែលទើបលាគ្នាចុងក្រោយជាមួយនឹង Bayer Leverkusen ក្រោយរួមរស់អស់ពេល ២ ឆ្នាំកន្លះរួចមក នឹងត្រូវមានភារកិច្ចចូលដឹកនាំ Real Madrid ចាប់ពីថ្ងៃទី១ ខែមិថុនា តទៅ ដោយត្រូវនាំក្រុមប្រកួត នៅពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០២៥ នៅអាមេរិក ។

Real Madrid ក៏ត្រៀមខ្លួនលាគ្នាជាមួយនឹងលោក Carlo Ancelotti ដែលជាគ្រូបង្វឹកដ៏ខ្លាំងពូកែមួយរូប ដែលធ្លាប់ជួយដល់ក្លិបប្រជែងឈ្នះពានរង្វាន់ UEFA Champions League ចំនួន ៣លើក។ កាលពីរដូវកាលមុន Real Madrid ឈ្នះជើងឯក La Liga និងជើងឯក UCL លើកទី១៥ ក្នុងប្រវត្តិសាស្ត្រ។

យ៉ាងណាមិញ ការមិនឈ្នះពានរង្វាន់អ្វីសោះ ក្នុងរដូវកាល ២០២៤-២៥ ហើយក្រុមបរាជ័យដល់ទៅ ៤លើក ក្រោមថ្វីជើងគូប្រជែង Barcelona រឿងនេះបានធ្វើអោយតំណែងរបស់បុរសសញ្ជាតិអ៊ីតាលី មិនអាចរក្សានៅបានយូរទៀតនោះឡើយ ព្រោះតែក្លិបមានទីតាំងនៅទីក្រុង Madrid ជាក្លិបមួយដែលទាមទារការឈ្នះពានខ្ពស់បំផុត។

ដោយឡែក លោក Carlo Ancelotti ក៏ត្រូវបានដឹងថា រូបលោកត្រូវបានក្រុមជម្រើសជាតិប្រេស៊ីល រៀបចំនាំយកលោកទៅដឹកនាំក្រុមផងដែរ នាពេលឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង