×

កីឡាករហូឡង់ Max Verstappen ឈ្នះជើងឯកការប្រណាំងរថយន្ត F1 កម្មវិធី Emilia Romagna Grand Prix

កីឡាករហូឡង់ Max Verstappen បានទទួលជ័យជំនះជើងឯកនៅក្នុងការប្រណាំងរថយន្ត F1 កម្មវិធី Emilia Romagna Grand Prix។

ការប្រកួតដែលធ្វើឡើងនាទីលានដែលមានឈ្មោះថា Imola Circuit ស្ថិតក្នុងទីក្រុង Imola ប្រទេសអ៊ីតាលី កីឡាករទាំងអស់ត្រូវធ្វើការប្រជែងគ្នាជិះចំនួន ៦៣ជុំទីលាន សរុបចម្ងាយផ្លូវប្រមាណ 309.051 គីឡូម៉ែត្រ។

យ៉ាងណា Max Verstappen បានបញ្ចប់ទីព្រ័ត្រមុនគេ ដោយសមាជិកក្រុម Red Bull Racing បានចាយពេលអស់ ១ម៉ោង ៣១នាទី និង ៣៣វិនាទីចុច១៩៩។ កីឡាករអង់គ្លេស Lando Norris មកពីក្រុម McLaren-Mercedes បានទទួលចំណាត់ថ្នាក់លេខ២ យឺតជាងអ្នកលេខ១ ចំនួន ៦វិនាទី ចុច១០១៩ ហើយកីឡាករអូស្ត្រាលី Oscar Piastri មកពីក្រុម McLaren-Mercedes ដូចគ្នា ទទួលបានចំណាត់ថ្នាក់លេខ៣ យឺតជាងអ្នកលេខ១ ចំនួន ១២វិនាទីចុច៩៥៦។

នៅតារាង ពិន្ទុសរុបវិញ កីឡាករ Oscar Piastri នៅឈរកំពូលតារាង មាន ១៤៦ពិន្ទុ ខណៈកីឡាករ Lando Norris នៅលេខ២ មាន ១៣៣ពិន្ទុ ហើយ Max Verstappen នៅលេខ៣ មាន ១២៤ពិន្ទុ។

សូមបញ្ជាក់ថា កម្មវិធី Emilia Romagna Grand Prix គឺជាទីលាន ៧ ក្នុងចំណោម២៤ នៃការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល២០២៥នេះ។

ការប្រកួតជាបន្ត ជាកម្មវិធី Monaco Grand Prix ធ្វើឡើងនាទីក្រុង Monaco ប្រទេសម៉ូណាកូ ថ្ងៃទី ២៥ ខែឧសភា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង