
កីឡាករបែលហ្ស៊ីក Wout van Aert បានទទួលជ័យជំនះនៅក្នុងការប្រណាំងកង់កម្មវិធី Giro d’Italia 2025 ដំណាក់កាលទី ៩ ដែលធ្វើឡើងពីតំបន់ Gubbio ទៅកាន់តំបន់ Siena កណ្តាលប្រទេសអ៊ីតាលី។
ការប្រកួតដែលមានចម្ងាយផ្លូវប្រមាន ១៨១ គីឡូម៉ែត្រ រវាងតំបន់ទាំង២ខាងដើម កីឡាករវ័យ៣០ឆ្នាំ ដែលកាន់ចង្កូតអោយក្រុម Visma–Lease a Bike បានចូលមកដល់ទីព្រ័ត្រ ប្រើពេលអស់ ៤ម៉ោង ១៥នាទី និង ៨វិនាទី។ កីឡាករម៉ិកស៊ិក Isaac del Toro កាន់ចង្កូតអោយក្រុម UAE Emirates ទទួលបានចំណត់ថ្នាក់លេខ២ ហើយកីឡាករម្ចាស់ផ្ទះ Giulio Ciccone កាន់ចង្កូតអោយក្រុម Lidl–Trek ទទួលបានចំណាត់ថ្នាក់លេខ៣។
នៅតារាងពេលវេលាសរុបវិញ កីឡាករ Isaac del Toro កំពុងកាន់កាប់ចំណាត់ថ្នាក់កំពូលតារាង ដោយប្រើពេលអស់ ៣៣ម៉ោង ៣៦នាទី និង ៤៥វិនាទី។
ការប្រណាំងកង់កម្មវិធី Giro d’Italia 2025 ដំណាក់កាលទី ១០ នឹងបន្តធ្វើឡើងនាថ្ងៃនេះចាប់ផ្តើមពីតំបន់ Lucca ទៅកាន់តំបន់ Pisa ណ្តាលប្រទេសអ៊ីតាលីដដែល មានចម្ងាយផ្លូវតែជាង ២៨,៦ គីឡូម៉ែត្រប៉ុណ្ណោះ៕