
កីឡាករកាណាដា Félix Auger-Aliassime និង កីឡាករអាមេរិក Frances Tiafoe បានបន្តឡើងមកកាន់ជុំទី២ដូចគ្នា នៅក្នុងការប្រកួតវាយកូនបាល់កម្មវិធី Hamburg Open 2025 ដែលធ្វើឡើងនាទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។
សម្រាប់ Félix Auger-Aliassime ការឡើងមកនេះបន្ទាប់ពីកីឡាករ វ័យ២៤ឆ្នាំ រូបនេះ បានយកឈ្នះ កីឡាករម្ចាស់ផ្ទះ Daniel Altmaier នៅក្នុងការប្រកួតជុំទី១ ដោយលទ្ធផល 6-3 និង 6-3។
Félix Auger-Aliassime នឹងឡើងមកជួបកីឡាករបារាំង Giovanni Mpetshi Perricard ដែលបានយកឈ្នះកីឡាករកាហ្សាក់ស្ថាន Alexander Bublik។
ចំណែកឯ Frances Tiafoe វិញ ការឡើងមកនេះបន្ទាប់ពីរូបគេបានយកឈ្នះកីឡាករចិន Bu Yunchaokete នៅក្នុងការប្រកួតជុំទី១ដោយលទ្ធផល 7-5 និង 6-2។
Frances Tiafoe នឹងបន្តឡើងមកជួបកីឡាករអេស្ប៉ាញ Roberto Bautista Agut ដែលបានទម្លាក់កីឡាករអាមេរិក Marcos Giron៕