×
ព័ត៌មានថ្មី

កីឡាករអេក្វាឌ័រ Richard Carapaz ឈ្នះដំណាក់កាលទី១១ ការប្រណាំងកង់ Giro d’Italia 2025

ការប្រណាំងកង់កម្មវិធី Giro d’Italia 2025 បានបន្តការប្រកួតឈានដល់ដំណាក់កាលទី១១ហើយ ដែលបានធ្វើឡើងពីតំបន់ Viareggio ទៅកាន់តំបន់ Castelnovo ne’ Monti ភាគខាងជើងប្រទេសអ៊ីតាលី មានចម្ងាយផ្លូវប្រមាណ ១៨៦ គីឡូម៉ែត្រ។

នៅក្នុងនោះគេក៏បានរកឃើញអ្នកឈ្នះផងដែរ នោះគឺកីឡាករអេក្វាឌ័រ Richard Carapaz សមាជិកក្រុម EF Education–EasyPost ដោយបានប្រើពេលអស់ ៤ម៉ោង ៣៥នាទី និង ២២ វិនាទី ក្នុងការជិះមកដល់គោលដៅ។ កីឡាករ ម៉ិកស៊ិក Isaac del Toro សមាជិកក្រុម UAE Emirates មកដល់គោលដៅ លំដាប់ទី២ ហើយកីឡាករម្ចាស់ផ្ទះ Giulio Ciccone សមាជិកក្រុម Lidl–Trek មកដល់គោលដៅលំដាប់ទី៣។
នៅតារាងពេលវេលាសរុប វិញ ចំណាត់ថ្នាក់កំពូលតារាង គឺនៅតែត្រូវបានកាន់កាប់ដោយកីឡាករ ម៉ិកស៊ិក Isaac del Toro ប្រើពេលអស់ ៣៤ម៉ោង ១១នាទី និង ៣៧វិនាទី។

ការប្រណាំងកង់កម្មវិធី Giro d’Italia 2025 នឹងបន្តការប្រកួតឈានដល់ដំណាក់កាលទី១២ ដែលធ្វើឡើងនៅថ្ងៃនេះ ចាប់ពីតំបន់ Modena ទៅកាន់តំបន់ Viadana ភាគអាគ្នេយ៍ ប្រទេសអ៊ីតាលី មានចម្ងាយផ្លូវប្រមាណ ១៧២ គីឡូម៉ែត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង