×

អ្នកប្រដាល់ Manny Pacquiao ប្រកាសត្រឡប់ពីការចូលនិវត្តន៍ វិលចូលសង្វៀនវិញ

អ្នកប្រដាល់ Manny Pacquiao បានប្រកាសពីការវិលត្រឡប់ពីការចូលនិវត្តន៍ វិលចូលសង្វៀនវិញ ដោយត្រូវដណ្តើមខ្សែក្រវាត់ពិភពលោក WBC ពីអ្នកប្រដាល់ Mario Barrios នៅថ្ងៃទី១៩ ខែកក្កដា នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។

បុរសជនជាតិហ្វីលីពីន បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈការផ្តួលកីឡាករលំដាប់កំពូលៗរបស់ម៉ិកស៊ិក ដូចជា Erik Morales, Juan Manuel Marquez, Marco Antonio Barrera និង Osca Delahoya ជាដើម។ អ្វីដែលអស្ចារ្យបំផុត Pacquiao ត្រូវបានផ្គូរផ្គងអោយជួបកំពូលកីឡាករមិនដែលចាញ់របស់អាមេរិក Floyd Mayweather ដែលជាជំនួបធំបំផុត មានតម្លៃសំបុត្រថ្លៃ និងអ្នកចូលរួមទស្សនាច្រើន។

មុនចូលនិវត្តន៍ពីអាជីពប្រដាល់ នៅឆ្នាំ ២០២១ ក្រោយពីចាញ់កីឡករគុយបា Yordenis Ugas នោះ Manny Pacquiao ធ្លាប់គ្រងខ្សែក្រវាត់ពិភពលោកដល់ទៅ៨ស្ថាប័នផ្សេងគ្នា ជាមួយកំណត់ត្រាប្រកួត៧២ដង ឈ្នះ៦២ ចាញ់៨ និងស្មើ២។

ថ្មីៗនេះ មានព័ត៌មានលេចលឺថា អតីតសមាជិកព្រឹទ្ធសភាហ្វីលីពីនពីឆ្នាំ ២០១៦ ដល់ ២០២២ នឹងត្រឡប់ពីការចូលនិវត្តន៍របស់ខ្លួនវិញ។ ការសែត ESPN ផ្សាយថា Pacquiao នឹងមានការប្រកួតជាមួយ Mario Barrios កីឡាករវ័យក្មេងរបស់អាមេរិក នៅខែកក្កដា។

អ្នកប្រដាល់ Barrios អាយុ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ទម្ងន់ WBC Welterweight មានប្រវត្តិប្រកួត ៣២លើក ឈ្នះ២៩ ចាញ់២ និងស្មើ១ ក្នុងនោះផ្តួលដៃគូអោយសន្លប់ ១៨ដង។

អ្នកប្រដាល់ និងជាអ្នកនយោបានហ្វីលីពីន វ័យ៤៦ឆ្នាំ ត្រូវបានគេចាត់ទុកថាជាកីឡាករវាយចេញលឿនរហ័ស និងល្បឿនកណ្តាប់ដៃធ្ងន់ក្នុងប្រវត្តិសាស្ត្រ។ រូបលោកក៏ជាកីឡាករប្រដាល់តែមួយរូបគត់ ដែលឈ្នះជើងឯកពិភពលោកក្នុងកំណត់ត្រាទម្ងន់ ៨ ប្រភេទផ្សេងគ្នា ខណៈលោកក៏ជាជើងឯកពិភពលោក ដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្រ ក្នុងអាយុ ៤០ ឆ្នាំ ដែលកំណត់ត្រានេះ Manny Pacquiao បានសាងឡើងកាលពីឆ្នាំ ២០១៩ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង