×

កីឡាកររុស្ស៊ី Andrey Rublev ឡើងដល់វគ្គ៤នាក់ចុងក្រោយការប្រកួតវាយកូនបាល់កម្មវិធី Hamburg Open 2025

កីឡាកររុស្ស៊ី Andrey Rublev បានបន្តឡើងដល់វគ្គ៤នាក់ចុងក្រោយនៃការប្រកួតវាយកូនបាល់កម្មវិធី Hamburg Open 2025។

ការឡើងមកនេះបន្ទាប់ពីកីឡាករដែលកំពុងឈរលេខ៨ ពិភពលោករូបនេះ បានយកឈ្នះទៅលើកីឡាករអ៊ីតាលី Luciano Darderi នៅក្នុងការប្រកួតវគ្គ៨នាក់ចុងក្រោយ ដោយលទ្ធផល 6-1 3-6 និង 6-3។

ដូច្នេះ Andrey Rublev នឹងមកជួបកីឡាករកាណាដា Félix Auger-Aliassime ដែលបានទម្លាក់កីឡាករបារាំង Alexandre Müller។

ការប្រកួត១គូទៀតគឺកីឡាករអ៊ីតាលី Flavio Cobolli បានយកឈ្នះទៅលើកីឡាករអេស្ប៉ាញ Roberto Bautista Agut នៅក្នុងការប្រកួតវគ្គ៨នាក់ចុងក្រោយ ដោយលទ្ធផល 7-6 និង 6-0។

កីឡាករ Flavio Cobolli នឹងបន្តឡើងវគ្គ៤នាក់ចុងក្រោយ ជួបកីឡាករអាហ្សង់ទីន Tomás Martín Etcheverry ដែលបានទម្លាក់កីឡាករឆេក Jiří Lehečka៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង