×

Liverpool ចូលរួមប្រជែង Man United ក្នុងការផ្ទេរយកខ្សែបម្រើ Kalvin Phillips

Liverpool បានចូលរួមប្រជែង Manchester United ក្នុងការតាមប្រមាញ់ខ្សែបម្រើ Kalvin Phillips របស់ Leeds United តែក្លិបសង្ឃឹមថានឹងបញ្ចុះបញ្ចូលកីឡាករអង់គ្លេសឱ្យចុះកិច្ចព្រមព្រៀងថ្មីមួយទៀតនៅកីឡដ្ឋាន Elland Road លើលក្ខខណ្ឌដែលប្រសើរឡើង។

ជាការពិត Man United កំពុងតាមដាន Phillips ជាមួយនឹងការយល់ដឹងកាន់តែច្រើនឡើងនៅកីឡដ្ឋាន Old Trafford ថាពួកគេនឹងត្រូវចំណាយប្រាក់យ៉ាងច្រើនលើខ្សែបម្រើការពារនៅរដូវក្តៅក្រោយ។ ទាំងកីឡាករ Phillips និងមិត្តរួមក្រុមជម្រើសជាតិអង់គ្លេស ខ្សែបម្រើ Declan Rice គឺស្ថិតនៅក្រោមគោលដៅរបស់ Man United ដោយតំណែងខ្សែបម្រើកណ្តាលឥឡូវនេះត្រូវបានចាត់ទុកថាជាអាទិភាព។

ដោយឡែក លោក Jurgen Klopp អ្នកចាត់ការ Liverpool ក៏បានចាប់អារម្មណ៍លើ Phillips និងកំពុងតាមដាន រូបគេដែលអាចមានតម្លៃ ៦០ លានផោននៅរដូវក្តៅក្រោយ។ Liverpool បានបាត់បង់ Gini Wijnaldum និងមិនទាន់រកអ្នកមកជំនួសទេ ខណៈ លោក Klopp ជឿជាក់លើកីឡាករវ័យក្មេង Curtis Jones និង Harvey Elliott ដើម្បីបំពេញចន្លោះប្រហោង។ ប៉ុន្តែជាមួយនឹង James Milner ឈានចូលវ័យ ៣៦ ឆ្នាំក្នុងខែមករា ហើយផុតកិច្ចសន្យានៅរដូវក្ដៅក្រោយ Alex Oxlade-Chamberlain អាចនឹងត្រៀមចាកចេញក្នុងការស្វែងរកនាទីលេងក្នុងក្រុមដំបូងបន្ថែមទៀត ហើយ Jordan Henderson មានអាយុ ៣២ ឆ្នាំនៅឆ្នាំក្រោយ ដូចនេះហើយទើប Liverpool ត្រូវស្វែងរកជម្រើសបន្ថែម ដោយក្នុងនោះ Kalvin Phillips គឺជាគោលដៅរបស់ពួកគេ។

Kalvin Phillips មានកិច្ចសន្យានៅ Leed United រហូតដល់ឆ្នាំ២០២៤ ប៉ុន្តែកេរ្តិ៍ឈ្មោះរូបគេបានកើនឡើងចាប់តាំងពីបង្ហាញខ្លួននៅ Premier League៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង