×

កីឡាករហូឡង់ Olav Kooij ឈ្នះដំណាក់កាលទី ១២ ការប្រណាំងកង់កម្មវិធី Giro d’Italia 2025

កីឡាករហូឡង់ Olav Kooij បានទទួលជ័យជំនះដំណាក់កាលទី ១២ នៃការប្រណាំងកង់កម្មវិធី Giro d’Italia 2025។

ការប្រកួតបានធ្វើឡើងចាប់ពីតំបន់ Modena ទៅកាន់តំបន់ Viadana ភាគអាគ្នេយ៍ ប្រទេសអ៊ីតាលី មានចម្ងាយផ្លូវប្រមាណ ១៧២ គីឡូម៉ែត្រ ហើយក្នុងនោះសមាជិកក្រុម Visma–Lease a Bike បានជិះមកដល់គោលដៅមុនគេ ប្រើពេលអស់ តែ ៣ម៉ោង ៥៥នាទី និង ៤០វិនាទី។ កីឡាករហូឡង់ Casper van Uden មកពីក្រុម Picnic PostNL ជិះមកដល់គោលដៅចំណាត់ថ្នាក់លេខ២ ហើយកីឡាករអង់គ្លេស Ben Turner មកពីក្រុម Ineos Grenadiers ជិះមកដល់គោលដៅចំណាត់ថ្នាក់លេខ៣។

នៅតារាងពេលវេលាសរុបវិញ កីឡាករម៉ិកស៊ិក Isaac del Toro មកពីក្រុម UAE Emirates នៅតែឈរកំពូលតារាងដដែល ប្រើពេលអស់ ៤២ម៉ោង ៤២នាទី និង ៣៩វិនាទី។

ការប្រណាំងកង់កម្មវិធី Giro d’Italia 2025 នឹងបន្តការប្រកួតឈានដល់ដំណាក់កាលទី១៣ ដែលធ្វើឡើងនៅថ្ងៃនេះ ចាប់ពីតំបន់ Rovigo ទៅកាន់តំបន់ Vicenza ភាគឥសាន្ត ប្រទេសអ៊ីតាលី មានចម្ងាយផ្លូវប្រមាណ ១៨០ គីឡូម៉ែត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង