×

កីឡាករអង់គ្លេស Lando Norris ឈ្នះការប្រណាំងរថយន្ត F1 កម្មវិធី Monaco Grand Prix

ការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល ២០២៥ បានបន្តឈានដល់ដំណាក់កាលទី ៨ ហើយ ដែលជាកម្មវិធី Monaco Grand Prix ធ្វើឡើងនាទីក្រុង Monte Carlo ប្រទេសម៉ូណាកូ។

ការប្រកួតនេះ កីឡាករទាំងអស់ត្រូវធ្វើការជិះចំនួន ៧៨ ជុំទីលានដែលមានឈ្មោះថា Circuit de Monaco La Condamine សរុបចម្ងាយផ្លូវប្រមាណ ២៦០,២៨៦ គីឡូម៉ែត្រ។

ជាលទ្ធផលគឺកីឡាករអង់គ្លេស Lando Norris ជាអ្នកទទួលបានជ័យជំនះ ដោយសមាជិកក្រុម McLaren-Mercedes បានចាយពេលអស់ ១ម៉ោង ៤០នាទី និង ៣៣វិនាទី ចុច៨៤៣។ កីឡាករម្ចាស់ផ្ទះ Charles Leclerc មកពីក្រុម Ferrari បញ្ចប់ក្នុងលំដាប់ទី២ យឺតជាងអ្នកលេខ១ ៣វិនាទីចុច ១៣១ ហើយ កីឡាករអូស្ត្រាលី Oscar Piastri មកពីក្រុម McLaren-Mercedes បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ យឺតជាង អ្នកលេខ១ ៣វិនាទី ចុច ៦៥៨។

នៅតារាងពិន្ទុសរុបវិញ កីឡាករ Oscar Piastri កំពុងកាន់កាប់ចំណាត់ថ្នាក់កំពូលតារាង មាន ១៦១ពិន្ទុ ខណៈកីឡាករ Lando Norris នៅលេខ២ មាន ១៥៨ពិន្ទុ ហើយកីឡាករហូឡង់ Max Verstappen នៅលេខ៣ មាន ១៣៦ពិន្ទុ។

ការប្រណាំង រថយន្ត F1 នឹងបន្តឈានទៅដំណាក់កាលទី ៩ ដែលជាកម្មវិធី Spanish Grand Prix ធ្វើឡើងនាទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ថ្ងៃទី ១ ខែមិថុនា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង