នៅក្នុងកីឡាឡើងភ្នំ ម្ចាស់ជើងឯកពិភពលោកជនជាតិអង់គ្លេស Shauna Coxsey បានបង្ហាញពីវិធីហ្វឹកហាត់នៅផ្ទះ នៅក្នុងវីឌីអូរបស់ Red Bull ដែលមានចំណងជើងថា “How A World Champion Climber Trains In Her Basement”។ ម្ចាស់ជើងឯក Bouldering World Cup ពីរសម័យ បានកែច្នៃបន្ទប់ក្រោមដីនៅក្នុងផ្ទះរបស់នាង ទៅជាបន្ទប់ហ្វឹកហាត់ដើម្បីត្រៀមសម្រាប់ការប្រកួតនានា។
Shauna Coxsey បង្វឹកកម្លាំងរាងកាយរបស់នាង ជាមួយក្តារឡើង និងដុំដែក ដោយផ្តោតលើការក្តាប់ ថាមពល និងការស៊ូទ្រាំ។ សម្រាប់ការហ្វឹកហាតកម្លាំងផ្លូវចិត្តវិញ នាងបានហ្វឹកហាត់ក្នុងកន្លែងដែលមានរបៀបរៀបរយ ប្រកាន់ខ្ជាប់នូវទម្លាប់ល្អ និងប្រើប្រាស់តន្ត្រីដើម្បីជំនួយការផ្តោតអារម្មណ៍ និងជំរុញទឹកចិត្ត។
ការបង្កើតភាពរឹងមាំផ្លូវចិត្ត ជួយកាត់បន្ថយការភ័យខ្លាច និងភាពអស់កម្លាំង ដែលបេក្ខជន «កម្លាំងគោជល់ Red Bull Power» ត្រូវការជាចាំបាច់។ សូម្បីតែម្ចាស់ជើងឯកពិភពលោក ក៏ប្រកាន់ភ្ជាប់នូវទម្លាប់ដ៏ល្អជាប្រចាំថ្ងៃរបស់ខ្លួនផងដែរ។ វាមិនត្រូវការនូវឧបករណ៍ទំនើបៗនោះទេ ប៉ុន្តែ អ្វីដែលសំខាន់បំផុតគឺការតាំងចិត្ត ការសម្របខ្លួន និងការដឹងពីចំណុចខ្សោយរបស់ខ្លួន។
បើតាម Shauna ឱ្យដឹងថា ការហ្វឹកហាត់លើចំណុចខ្សោយរបស់ខ្លួន គឺជារឿងដ៏សំខាន់ សម្រាប់កីឡាករគ្រប់រូប។ មិនត្រឹមតែពឹងលើទេពកោសល្យពីធម្មជាតិនោះទេ គឺការមានវិន័យលើខ្លួនឯង ដែលអាចធ្វើឱ្យបេក្ខជន កម្លាំងគោជល់ អាចទទួលបាននូវជោគជ័យលើគូប្រជែងរបស់ខ្លួន។
តើនរណា ដែលនឹងក្លាយជាម្ចាស់ប្រាក់រង្វាន់ 100 លានរៀលពីកម្មវិធីកម្លាំងគោជល់ នារដូវកាលទី១នេះ? រង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ! កម្មវិធីនេះ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull ៕
តាមដានព័ត៌មានថ្មីៗនៅលើបណ្ដាញសង្គមរបស់ កម្មវិធី កម្លាំងគោជល់ Red Bull Power រួមមាន៖
Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8