×

អ្នកជិះកង់ Simon Yates យកបានតំណែងជើងឯកកម្មវិធី Giro d’Italia 2025

ការប្រណាំងកង់ Grand Tour កម្មវីធី Giro d’Italia 2025 បានឈានដល់ដំណាក់កាលទី ២១ ដែលជាដំណាក់កាលផ្តាច់ព្រ័ត្រ ធ្វើឡើងចាប់ពីតំបន់ Vatican Gardens ទៅកាន់ទីក្រុង Rome ចម្ងាយផ្លូវ ១៤៣ គីឡូម៉ែត្រ។

នៅក្នុងនោះ កីឡាករហូឡង់ Olav Kooij មកពីក្រុម Visma–Lease a Bike ជាអ្នកទទួលបានជ័យជំនះនៅក្នុងដំណាក់កាលនេះ ដោយប្រើពេលអស់ ៣ម៉ោង ១២នាទី និង១៩វិនាទី។

យ៉ាងណា នៅក្នុងនោះ គេក៏បានរកឃើញអ្នកឈ្នះជើងឯកនៃកម្មវិធីទាំងមូលផងដែរ នោះគឺកីឡាករអង់គ្លស Simon Yates ដោយសមាជិកក្រុម Visma–Lease a Bike បានប្រើពេលវេលាសរុប ក្នុងការប្រកួត២១ដំណាក់់កាលកន្លងមក គឺ ៨២ម៉ោង ៣១នាទី និង ១វិនាទី។ ចំណាត់ថ្នាក់លេខ២នៃកម្មវិធីទាំងមូលបានទៅលើកីឡាករម៉ិកស៊ិក Isaac del Toro មកពីក្រុម UAE Emirates យឺតជាង ៣វិនាទី ចុច៥៦ ហើយកីឡាករអេក្វាឌ័រ Richard Carapaz មកពីក្រុម EF Education–EasyPost ទទួលបានចំណាត់ថ្នាក់លេខ៣ នៃកម្មវិធី ទាំងមូល ដោយយឺតជាង ៤វិនាទី ចុច៤៣។

សូមបញ្ជាក់ថា កម្មវីធី Giro d’Italia គឺជាការប្រណាំងកង់ Grand Tour ទី២ ក្នុងចំណោម៣ និងជាងទីលានទី២២ ក្នុងចំណោម ៣៦នៃ ការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោក UCI World Tour ប្រចាំរដូវកាល ២០២៥នេះ។

ការប្រកួតជាបន្តគឺជាកម្មវិធី Critérium du Dauphiné ធ្វើឡើងចាប់ពីថ្ងៃទី ៨ ដល់ ១៥ ខែមិថុនា ខាងមុខ នាប្រទេសបារាំង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង