
ការប្រកួតវាយកូនបាល់កម្មវិធី French Open 2025 បានបន្តឈានដល់ជុំទី៤ហើយ ដែលការប្រកួតធ្វើឡើងនាទីក្រុងប៉ារីស ប្រទេសបារាំង។
នៅក្នុងនោះដែរ កីឡាករ អ៊ីតាលី Lorenzo Musetti បានទទួលជ័យជំនះទៅលើកីឡាករដាណឺម៉ាក Holger Rune តាមរយៈលទ្ធផល 7-5 3-6 6-3 និង 6-2។
Lorenzo Musetti ឡើងទៅកាន់វគ្គ៨នាក់ចុងក្រោយ ជួបកីឡាកអាមេរិក Frances Tiafoe ដែលបានយកឈ្នះកីឡាករអាល្លឺម៉ង់ Daniel Altmaier។
ចំណែកឯកីឡាករអេស្ប៉ាញ Carlos Alcaraz បានយកឈ្នះទៅលើកីឡាករអាមេរិក Ben Shelton ដោយលទ្ធផល 7-6 6-3 4-6 និង 6-4 ដើម្បីឡើងទៅវគ្គ៨នាក់ចុងក្រោយជួបកីឡាករអាមេរិកមួយរូបទៀតគឺកីឡាករ Tommy Paul ដែលបានទម្លាក់កីឡាករអូស្ត្រាលី Alexei Popyrin៕