×

តម្លៃសំបុត្រទស្សនាវគ្គផ្ដាច់ព្រ័ត្រ និងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Nations League

ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ UEFA Nations League នឹងត្រូវផ្សាយបន្តផ្ទាល់ដោយក្រុមហ៊ុន CBS សម្រាប់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា នៅសប្ដាហ៍នេះ។ ប៉ុន្តែប្រិយមិត្តច្បាស់ជាមានចម្ងល់ថា តើសំបុត្រចូលទស្សនាផ្ទាល់សម្រាប់ការប្រកួត ដែលធ្វើឡើងនៅទីក្រុង Munich និង Stuttgart មានតម្លៃប៉ុន្មាន?

ដូច្នេះ CNC Sports សូមធ្វើការបង្ហាញតម្លៃដូចខាងក្រោម៖

បើយោងតាមវេបសាយរបស់ UEFA បានឱ្យដឹងថា តម្លៃចែកជា ៣ ប្រភេទ សម្រាប់កីឡដ្ឋាននីមួយៗ។ សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រវាង អាល្លឺម៉ង់ និង ព័រទុយហ្គាល់ នៅកីឡដ្ឋាន Munich Football Arena ទីក្រុង Munich តម្លៃសំបុត្រគឺ ៣០អឺរ៉ូ, ៧៥អឺរ៉ូ និង ១៥០ អឺរ៉ូ។

ចំពោះប្រកួតរវាងអេស្ប៉ាញ និងបារាំង នៅកីឡដ្ឋាន Stuttgart តម្លៃសំបុត្រ មាន ៣០អឺរ៉ូ, ៦០អឺរ៉ូ និង ១០០អឺរ៉ូ ដូចគ្នានឹងការប្រកួតដណ្ដើមលេខ៣ដែរ ដែលធ្វើឡើងនៅ Stuttgart មានតម្លៃចាប់ពី ៣០អឺរ៉ូ ដល់ ១០០អឺរ៉ូ។

សម្រាប់វគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅកីឡដ្ឋាន Munich ហើយតម្លៃសំបុត្រ គឺ ៣០អឺរ៉ូ, ៧៥អឺរ៉ូ និង ១៥០អឺរ៉ូ។

ការប្រកួតរវាង អាល្លឺម៉ង់ ទល់នឹង ព័រទុយហ្គាល់ នឹងធ្វើឡើងនាថ្ងៃទី៥ ខែមិថុនា វេលាម៉ោង ២:០០ រំលងអធ្រាត្រ ដែលមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និង LIVE លើ Facebook CNC Sports ។

សម្រាប់ការប្រកួតបន្ទាប់រវាង អេស្ប៉ាញ និង បារាំង នាថ្ងៃទី៦ ខែមិថុនា វេលាម៉ោង ២:០០ រំលងអាធ្រាត្រ នឹងមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook CNC Sports ផងដែរ។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង