×

អ្នកវាយកូនបាល់ Novak Djokovic ឡើងដល់វគ្គ៤នាក់ចុងក្រោយកម្មវិធី French Open 2025

កីឡាករដែលកំពុងឈរលេខ៦ពិភពលោកមកពីសែប Novak Djokovic បានបន្តឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតវាយកូនបាល់កម្មវិធី French Open 2025។

ការឡើងមកនេះ បន្ទាប់ពីកីឡាករម្ចាស់ជើងឯក French Open ៣សម័យរូបនេះ បានយកឈ្នះទៅលើ កីឡាករដែលកំពុងឈរលេខ៣ពិភពលោកមកពីអាល្លឺម៉ង់ Alexander Zverev នៅក្នុងការប្រកួតវគ្គ៨នាក់ចុងក្រោយ តាមរយៈលទ្ធផល 4-6 6-3 6-2 និង 6-4 ចាយពេលអស់ជាង ៣ម៉ោង ១៧នាទី។

Novak Djokovic នឹងបន្តឡើងទៅជួបកីឡាករដែលកំពុងឈរលេខ១ពិភពលោកមកពីអ៊ីតាលី Jannik Sinner ដែលបានវាយទម្លាក់កីឡាករ កាហ្សាក់ស្ថាន Alexander Bublik។

ងាកមកខាងផ្នែកនារីវិញ កីឡាការិនីបារាំង Loïs Boisson បានយកឈ្នះកីឡាការិនី រុស្ស៊ី Mirra Andreeva នៅក្នុងការប្រកួតវគ្គ៨នាក់ចុងក្រោយ ដោយលទ្ធផល 7-6 និង 6-3។

កីឡាការិនី Loïs Boisson នឹងបន្តឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួបកីឡាការិនីដែលកំពុងឈរលេខ២ ពិភពលោកមកពីអាមេរិក Coco Gauff ដែលបានយកឈ្នះកីឡាការិនី Madison Keys ជនជាតិអាមេរិកដូចគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង