
សម្រាប់អត្តពលិកដែលមានសមត្ថភាពខ្ពស់ និងបេក្ខជនប្រកួតប្រជែង អ្វីដែលពួកគេទទួលទានមុនពេលប្រកួត អាចកំណត់ពីភាពជោគជ័យ ឬបរាជ័យរបស់ពួកគេបាន។ អាហារូបត្ថម្ភត្រឹមត្រូវ ផ្តល់នូវថាមពល ការផ្ចង់អារម្មណ៍ និងកម្លាំងស៊ូទ្រាំ ដែលចាំបាច់ដើម្បីជម្នះរាល់ការប្រើប្រាស់កម្លាំង។
យោងតាមវិទ្យាស្ថានវេជ្ជសាស្ត្រកីឡាអាមេរិក (ACSM) អាហារមុនពេលប្រកួត គួរតែសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត មានប្រូតេអ៊ីនក្នុងកម្រិតមធ្យម និងមានជាតិខ្លាញ់និងជាតិសរសៃទាប ដើម្បីជៀសវាងបញ្ហាក្រពះពោះវៀនកំឡុងពេលធ្វើសកម្មភាព។ ជាទូទៅ បេក្ខជនជ្រើសរើសអាហារដូចជា សាច់មាន់អាំងជាមួយបាយអង្ករសំរូប បបរធញ្ញជាតិ (oatmeal) ជាមួយចេក ឬនំបុ័ងរុំសាច់មាន់ទួរគី ញ៉ាំជាមួយភេសជ្ជៈផ្លែឈើក្រឡុក។
ការទទួលទានជាតិទឹកគ្រប់គ្រាន់ គឺជាកត្តាចាំបាច់មួយទៀតដែលមិនអាចមើលរំលងបាន។ សមាគមគ្រូបង្វឹកអត្តពលកម្មជាតិ (NATA) ណែនាំឱ្យទទួលទានទឹកប្រហែលកន្លះលីត្រ ពី ២ ទៅ ៣ ម៉ោងមុនពេលធ្វើសកម្មភាព ហើយបន្តក្រេបតិចៗរហូតដល់ពេលចាប់ផ្តើម។
អ្នកប្រកួតប្រជែងមួយចំនួន ងាកទៅរកសារធាតុជំនួយសមត្ថភាពពីធម្មជាតិ។ ការសិក្សាដែលបានចុះផ្សាយក្នុងទស្សនាវដ្តីនៃសមាគមអន្តរជាតិផ្នែកអាហារូបត្ថម្ភកីឡា (JISSN) បានបង្ហាញថា ទឹកមើមប៊ីត (beet juice) អាចបង្កើនកម្លាំងស៊ូទ្រាំ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវលំហូរឈាម និងការផ្គត់ផ្គង់អុកស៊ីសែនទៅកាន់សាច់ដុំ។ បើមិនមាន គេអាចប្រើប្រាស់ទឹកឪឡឹកជំនួសបាន។ ស្រដៀងគ្នានេះដែរ ចេកក៏ត្រូវបានគេនិយម ដោយសារតែវាមានផ្ទុកប៉ូតាស្យូមខ្ពស់ និងងាយរំលាយ។

«ចូរជៀសវាងអាហារដែលធ្វើឱ្យឆ្អល់ពោះ និងមានជាតិខ្លាញ់ច្រើន មុនពេលប្រកួត» នេះជាការលើកឡើងរបស់លោកស្រី Nancy Clark អ្នកឯកទេសអាហារូបត្ថម្ភដែលមានអាជ្ញាប័ណ្ណ និងជាអ្នកនិពន្ធសៀវភៅ “Nancy Clark’s Sports Nutrition Guidebook”។ លោកស្រីបន្តថា៖ «ចូរជ្រើសរើសអាហារដែលអ្នកធ្លាប់ទទួលទាន ទទួលទានវានៅពេលវេលាសមស្រប និងជៀសវាងការសាកល្បងអ្វីដែលថ្មីនៅថ្ងៃប្រកួត។»
តាមរយៈការរៀបចំអាហារដែលត្រូវតាមតម្រូវការ និងការកំណត់ពេលវេលាប្រកបដោយយុទ្ធសាស្ត្រ បេក្ខជនប្រកួតប្រជែងមិនត្រឹមតែបានហ្វឹកហាត់យ៉ាងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានថាមពលយ៉ាងត្រឹមត្រូវដើម្បីត្រៀមខ្លួនសម្រាប់ជ័យជម្នះទៀតផង។
តើនរណា ដែលនឹងក្លាយជាម្ចាស់ប្រាក់រង្វាន់ 100 លានរៀលពីកម្មវិធីកម្លាំងគោជល់ នារដូវកាលទី១នេះ? រង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ! កម្មវិធីនេះ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull ។
តាមដានព័ត៌មានថ្មីៗនៅលើបណ្ដាញសង្គមរបស់ កម្មវិធី កម្លាំងគោជល់ Red Bull Power រួមមាន៖
Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8