×

អ្នកជិះកង់ Jonathan Milan ឈ្នះដំណាក់កាលទី២ កម្មវិធី Critérium du Dauphiné 2025

ការប្រណាំងកង់កម្មវិធី Critérium du Dauphiné 2025 បានបន្តឈានដល់ដំណាក់កាលទី២ហើយដោយការប្រកួតចាប់ផ្តើមចេញពីតំបន់ Prémilhat ទៅកាន់តំបន់ Issoire កណ្តាលប្រទេសបារាំង មានចម្ងាយផ្លូវប្រមាណ ២០៤,៦ គីឡូម៉ែត្រ។

នៅក្នុងនោះ កីឡាករអ៊ីតាលី Jonathan Milan ជាអ្នកទទួលបានជ័យជំនះនៅក្នុងការប្រកួត ដោយសមាជិកក្រុម Lidl–Trek បានប្រើពេលអស់ ៤ម៉ោង ៥៤នាទី និង ៤៩វិនាទី។ កីឡាករអង់គ្លេស Fred Wright សមាជិកក្រុម Bahrain Victorious បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ហើយកីឡាករហូឡង់ Mathieu van der Poel មកពីក្រុម Alpecin–Deceuninck បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។

ក្រៅពីទទួលជ័យជំនះនៅដំណាក់កាលនេះហើយ កីឡាករ Jonathan Milan ជាអ្នកឈរកំពូលតារាងពេលវេលាសរុបទៀត ដោយប្រើពេលអស់ ៩ម៉ោង ៣៤នាទី និង ៥១វិនាទី។

សម្រាប់ការប្រកួតជាបន្តដំណាក់កាលទី២ នឹងធ្វើឡើងនៅថ្ងៃនេះ ចាប់ពីតំបន់ Brioude ទៅកាន់តំបន់ Charantonnay ភាគអាគ្នេយ៍ប្រទេសបារាំង មានចម្ងាយផ្លូវប្រមាណ ២០៧,២ គីឡូម៉ែត្រ។

សូមបញ្ជាក់ថា កម្មវិធី Critérium du Dauphiné គឺជាទីលានទី ២៣ ក្នុងចំណោម៣៦នៃការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោក UCI World Tour ប្រចាំរដូវកាល ២០២៥នេះ។ កម្មវិធី Critérium du Dauphiné មានទាំងអស់ ៨ដំណាក់កាល ដោយធ្វើឡើងចាប់ពីថ្ងៃទី ៨ ដល់ ១៥ ខែមិថុនានេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង