
ការប្រកួតវាយកូនបាល់កម្រិត ATP Tour 250 កម្មវិធី Stuttgart Open 2025 បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ ដោយការប្រកួតធ្វើឡើងនាទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់។
នៅក្នុងនោះដែរ កីឡាករឆេក Jiří Lehečka បានទទួលជ័យជំនះនៅក្នុងការប្រកួតជុំទី១ ដោយឈ្នះកីឡាករបារាំង Benjamin Bonzi តាមរយៈលទ្ធផលស្ទួនគ្នា 6-4 និង 6-4។
Jiří Lehečka នឹងបន្តឡើងទៅកាន់ជុំទី២ ជួបកីឡាករម្ចាស់ផ្ទះ Jan-Lennard Struff ដែលបានយកឈ្នះកីឡាករអ៊ីតាលី Matteo Arnaldi។
ចំណែកឯការប្រកួត១គូទៀតគឺកីឡាករអាមេរិក Brandon Nakashima បានយកឈ្នះទៅលើកីឡាករអង់គ្លេស Jacob Fearnley នៅក្នុងការប្រកួតជុំទី១ ដោយលទ្ធផល 4-6 7-6 និង 6-1។
Brandon Nakashima នឹងបន្តឡើងទៅកាន់ជុំទី២ រង់ចាំជួបអ្នកឈ្នះនៅក្នុងការប្រកួតជុំទី១ រវាងកីឡាករជប៉ុន Yoshihito Nishioka និង កីឡាករអង់គ្លេស Jacob Fearnley។
សូមបញ្ជាក់ថា កម្មវិធី Stuttgart Open 2025 គឺជាការដំណើរការលើកទី៤៦ ដោយនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី ១០ ដល់ ១៦ ខែមិថុនា។ ប្រាក់រង្វាន់នៃកម្មវិធី មានប្រមាណ ៨៣ម៉ឺនដុល្លារ។ កីឡាករអង់គ្លេស Jack Draper គឺជាអ្នកការពារតំណែងជើងឯកក្នុងឆ្នាំនេះ ប៉ុន្តែបានជ្រើសរើសមិនចូលរួមក្នុងការប្រកួតនោះទេ៕