ការទន្ទឹងរង់ចាំវគ្គបន្ទាប់នៃកម្មវិធីដ៏ថ្មីសន្លាង Red Bull Power ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull កាន់តែខិតជិតមកដល់ បេក្ខជនដែលមានសក្ដានុពលមិនត្រឹមតែហ្វឹកហាត់ខ្លាំងជាងមុនប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងកំពុងហ្វឹកហាត់កាន់តែឆ្លាតវៃផងដែរ។ ទោះបីជាកម្លាំង និងការស៊ូទ្រាំដ៏ខ្លាំងក្លា មានសារៈសំខាន់សម្រាប់ភាពជោគជ័យក្នុងការប្រកួតដ៏ស្វិតស្វាញនេះក៏ដោយ ក៏បេក្ខជនជាច្រើនកំពុងងាកមកចាប់យកបច្ចេកទេសដែលផ្ដល់អាទិភាពដល់ការស្ដារកម្លាំងឡើងវិញ ភាពចម្រុះនៃលំហាត់ប្រាណ និងចលនានៃរាងកាយ។
យោងតាមមហាវិទ្យាល័យវេជ្ជសាស្ត្រកីឡាអាមេរិក (ACSM) ការដាក់បញ្ចូលវដ្តនៃការសម្រាកទៅក្នុងកម្មវិធីហ្វឹកហាត់ គឺចាំបាច់ណាស់សម្រាប់ការជួសជុលសាច់ដុំ និងបង្កើនសមត្ថភាពក្នុងរយៈពេលវែង។ នៅក្នុងសៀវភៅ «គោលការណ៍ណែនាំសម្រាប់ការធ្វើតេស្តលំហាត់ប្រាណ និងវេជ្ជបញ្ជា» (Guidelines for Exercise Testing and Prescription) ឆ្នាំ២០២១ របស់ ACSM បានបញ្ជាក់ថា «បើគ្មានការសម្រាកគ្រប់គ្រាន់ទេ អត្តពលិកនឹងប្រឈមហានិភ័យនៃការហ្វឹកហាត់លើសកម្រិត និងការរងរបួស»។
ការហ្វឹកហាត់ចម្រុះ គឺជាវិធីសាស្ត្រមួយទៀត។ តាមរយៈការរួមបញ្ចូលរវាងការហ្វឹកហាត់កម្លាំងជាមួយការហែលទឹក យូហ្គា ការជិះកង់ ឬលំហាត់ប្រាណពង្រឹងភាពរហ័សរហួន អត្តពលិកអាចបង្កើនសមត្ថភាពប្រព័ន្ធសរសៃឈាមបេះដូង និងកាត់បន្ថយការចុករោយដោយសារចលនាដដែលៗ ដែលកើតចេញពីការផ្ដោតតែលើការលើកទម្ងន់។ «ភាពចម្រុះក្នុងការហ្វឹកហាត់ធ្វើឱ្យរាងកាយអាចបត់បែនបាន និងមានភាពធន់ជាងមុន» នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត Stacy Sims អ្នកឯកទេសសរីរវិទ្យានៃលំហាត់ប្រាណ និងជាអ្នកនិពន្ធសៀវភៅ ROAR ។
វិធីសាស្ត្រសំខាន់មួយទៀត គឺ កម្លាំងមុខងារទូទៅនៃរាងកាយ ដែលជាការហ្វឹកហាត់ត្រាប់តាមចលនាដែលតម្រូវឱ្យធ្វើក្នុងពេលប្រកួត។ យើងអាចរំពឹងថានឹងបានឃើញបេក្ខជនធ្វើការក្រឡាប់កង់ឡាន លើកបាវខ្សាច់ និងរុញរទេះទម្ងន់ ដើម្បីជំរុញកម្លាំង។ «អ្នកត្រូវតែមានកម្លាំងខ្លាំងក្នុងចលនាច្រើន មិនមែនខ្លាំងតែក្នុងចលនាត្រង់ៗនោះទេ» នេះជាការពន្យល់របស់គ្រូបង្វឹក Joe DeFranco ដែលជាគ្រូបង្វឹកផ្នែកកម្លាំងសម្រាប់អត្តពលិករកំពូល។
តាមរយៈការផ្ដោតលើការស្ដារកម្លាំង ភាពចម្រុះនៃលំហាប់ប្រាណ និងកម្លាំងទូទៅនៃរាងកាយ បេក្ខជន កម្លាំងគោជល់ Red Bull Power មិនត្រឹមតែត្រៀមដើម្បីតស៊ូឆ្លងផុតការប្រកួតនោះទេ ប៉ុន្តែដើម្បីគ្រប់គ្រងការប្រកួតឱ្យបានល្អបំផុត។
តើនរណា ដែលនឹងក្លាយជាម្ចាស់ប្រាក់រង្វាន់ 100 លានរៀលពីកម្មវិធីកម្លាំងគោជល់ នារដូវកាលទី១នេះ? រង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ! កម្មវិធីនេះ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull ។
តាមដានព័ត៌មានថ្មីៗនៅលើបណ្ដាញសង្គមរបស់ កម្មវិធី កម្លាំងគោជល់ Red Bull Power រួមមាន៖
Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8