×

កីឡាករអេស្ប៉ាញ Iván Romeo ឈ្នះដំណាក់កាលទី ៣ ការប្រណាំងកង់កម្មវិធី Critérium du Dauphiné 2025

កីឡាករអេស្ប៉ាញ Iván Romeo ឈ្នះដំណាក់កាលទី ៣ ការប្រណាំងកង់កម្មវិធី Critérium du Dauphiné 2025 ដែលធ្វើឡើងពីតំបន់ Brioude ទៅកាន់តំបន់ Charantonnay ភាគអាគ្នេយ៍ប្រទេសបារាំង។

ការប្រកួតដែលមានចម្ងាយផ្លូវ ប្រមាណ ២០៧,២ គីឡូម៉ែត្រនោះ Iván Romeo កាន់ចង្កូតអោយក្រុម Movistar បានជិះមកដល់គោលដៅប្រើពេលអស់ ៤ម៉ោង ៣៤នាទី និង ១០វិនាទី។ កីឡាករកូឡុំប៊ី Harold Tejada មកពីក្រុម Astana ជិះមកដល់គោលដៅលំដាប់ទី២ ហើយកីឡាករ ម្ចាស់ផ្ទះ Louis Barré កាន់ចង្កូតអោយក្រុម Intermarché–Wanty ជិះមកដល់គោលដៅលំដាប់ទី៣។

ក្រៅពីទទួលជ័យជំនះនៅដំណាក់កាលនេះហើយ កីឡាករ Iván Romeo ក៏បានឡើងមកឈរកំពូលតារាងពេលវេលាសរុបទៀត ដោយប្រើពេលអស់ ១៤ម៉ោង ៩នាទី និង ១វិនាទី។

សម្រាប់ការប្រកួតជាបន្តដំណាក់កាលទី៤ នឹងធ្វើឡើងនៅថ្ងៃនេះ ចាប់ពីតំបន់ Charmes-sur-Rhône ទៅកាន់តំបន់ Saint-Péray ភាគខាងត្បូងប្រទេសបារាំង មានចម្ងាយផ្លូវតែជាង ១៧,៤ គីឡូម៉ែត្រ តែប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង