×

កីឡាករអាល្លឺម៉ង់ Justin Engel បន្តឡើងជុំទី២ ការប្រកួតវាយកូនបាល់កម្មវិធី Stuttgart Open 2025

កីឡាករម្ចាស់ផ្ទះ Justin Engel បានបន្តឡើងដល់ជុំទី២ នៃការប្រកួតវាយកូនបាល់កម្មវិធី Stuttgart Open 2025 ដែលធ្វើឡើងនាទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់។

ការឡើងមកនេះ បន្ទាប់ពីកីឡាករ វ័យ១៧ឆ្នាំរូបនេះ បានយកឈ្នះ កីឡាករអូស្ត្រាលី James Duckworth នៅក្នុងការប្រកួតជុំទី១ ដោយលទ្ធផល 4-6 6-4 និង 7-6។

Justin Engel នឹងបន្តឡើងទៅជួបកីឡាករអាមេរិក Alex Michelsen ដែលបានទម្លាក់កីឡាករបារាំង Gaël Monfils។

រីឯការប្រកួត១គូទៀតគឺកីឡាករបារាំង Arthur Rinderknech បានយកឈ្នះទៅលើ កីឡាករកាណាដា Denis Shapovalov នៅក្នុងការប្រកួតជុំទី១ដោយលទ្ធផល 6-4 2-6 និង 6-0។

កីឡាករ Arthur Rinderknech នឹងបន្តឡើងទៅកាន់ជុំទី២ ជួបកីឡាករហុងគ្រី Márton Fucsovics៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង