×

កីឡាករអង់គ្លេស Jake Stewart ឈ្នះដំណាក់កាលទី៥ ការប្រណាំងកង់កម្មវិធី Critérium du Dauphiné 2025

ការប្រណាំងកង់កម្មវិធី Critérium du Dauphiné 2025 បានបន្តឈានដល់ដំណាក់កាលទី ៥ ហើយ ដោយការប្រកួតធ្វើឡើងពីតំបន់ Saint-Priest ទៅកាន់តំបន់ Mâcon ភាគខាងកើតប្រទេសបារាំង មានចម្ងាយផ្លូវប្រមាណ ១៨៣ គីឡូម៉ែត្រ។

ជាលទ្ធផលគឺកីឡាករអង់គ្លេស Jake Stewart ជាអ្នកទទួលបានជ័យជំនះ ដោយសមាជិកក្រុម Israel–Premier Tech បានចាយពេលអស់ ៤ម៉ោង ៣នាទី និង ៤៦វិនាទី។ កីឡាករម្ចាស់ផ្ទះ Axel Laurance មកពីក្រុម Ineos Grenadiers បញ្ចប់ទីព្រ័ត្រ លំដាប់ទី២ ហើយកីឡាករ ន័រវេស Søren Wærenskjold មកពីក្រុម Uno-X Mobility បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។

ងាកទៅតារាងពេលវេលាសរុបវិញ កីឡាករបែលហ្ស៊ីក Remco Evenepoel កំពុងកាន់កាប់ចំណាត់ថ្នាក់កំពូលតារាង ដោយសមាជិកក្រុម Soudal–Quick-Step បានប្រើពេលអស់ ១៨ម៉ោង ៣៤នាទី និង៥៤វិនាទី។

ការប្រកួតដំណាក់កាលទី៦នៃកម្មវិធី Critérium du Dauphiné 2025 នឹងបន្តធ្វើឡើងនាថ្ងៃនេះ ចាប់ពីតំបន់ Valserhône ទៅកាន់តំបន់ Combloux ភាគអាគ្នេយ៍ប្រទេសបារាំង មានចម្ងាយផ្លូវប្រមាណ ១២៦,៧ គីឡូម៉ែត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង