កីឡាករអង់គ្លេស George Russell បានទទួលជ័យជំនះទៅលើការប្រណាំងរថយន្ត F1 កម្មវិធី Canadian Grand Prix ដែលធ្វើឡើងនាទីក្រុង Montréal ប្រទេសកាណាដា។
ការប្រកួតដែលធ្វើឡើងនាទីលានដែលមានឈ្មោះថា Circuit Gilles Villeneuve កីឡាករទាំងអស់ត្រូវធ្វើការជិះចំនួន៧០ជុំទីលាន សរុបចម្ងាយផ្លូវប្រមាណ 305.270 គីឡូម៉ែត្រ។
យ៉ាងណា George Russell កាន់ចង្កូតអោយក្រុម Mercedes បានបញ្ចប់ទីព្រ័ត្រ មុនគេប្រើពេលអស់ ១ម៉ោង ៣១នាទី និង ៥២វិនាទី ចុច៦៨៨។ កីឡាករហូឡង់ Max Verstappen មកពីក្រុម Red Bull Racing បញ្ចប់ទីព្រ័ត្រ ក្នុងចំណាត់ថ្នាក់លេខ២ យឺតជាង ០វិនាទី ចុច២៨៨ ហើយកីឡាករអ៊ីតាលី Andrea Kimi Antonelli មកពីក្រុម Mercedes បញ្ចប់ទីព្រ័ត្រ ក្នុងចំណាត់ថ្នាក់លេខ៣ យឺតជាង ១វិនាទី ចុច០១៤។
យ៉ាងណា នៅតារាងពិន្ទុសរុបវិញ កីឡាករអូស្ត្រាលី Oscar Piastri ជាអ្នកឈរកំពូលតារាង មាន ១៩៨ ពិន្ទុ ខណៈកីឡាករអង់គ្លេស Lando Norris នៅលេខ២ មាន ១៧៦ ពិន្ទុ ហើយកីឡាករ ហូឡង់ Max Verstappen នៅលេខ៣ មាន ១៥៥ពិន្ទុ។
សូមបញ្ជាក់ថា កម្មវិធី Canadian Grand Prix គឺជាដំណាក់កាលទី ១០ ក្នុងចំណោម ២៤ នៃការប្រណាំង រថយន្ត F1 ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៥នេះ។
ការប្រកួតជាបន្តដំណាក់កាលទី១១ ជាកម្មវិធី Austrian Grand Prix ធ្វើឡើង នាទីក្រុង Spielberg ប្រទេសអូទ្រីស ថ្ងៃទី ២៩ ខែមិថុនា ខាងមុខ៕