×

អ្នកជិះកង់ Tadej Pogačar ឈ្នះជើងឯកកម្មវិធី Critérium du Dauphiné 2025

ការប្រណាំងកង់កម្មវិធី Critérium du Dauphiné 2025 បានបន្តឈានដល់ដំណាក់កាលទី៨ ដែលជាដំណាក់កាលផ្តាច់ព្រ័ត្រ ធ្វើឡើងកាលពីថ្ងៃអាទិត្យ ចាប់ពីតំបន់ Val-d’Arc ទៅកាន់តំបន់ Val-Cenis ភាគអាគ្នេយ៍ ប្រទេសបារាំង មានចម្ងាយផ្លូវប្រមាណ ១៣៣,៣ គីឡូម៉ែត្រ។

នៅក្នុងនោះគេក៏រកឃើញអ្នកឈ្នះជើងឯកការប្រកួតដំណាក់កាលនេះផងដែរ នោះគឺកីឡាករ ម្ចាស់ផ្ទះ Lenny Martinez មកពីក្រុម Bahrain Victorious ដោយប្រើពេលអស់ ៣ម៉ោង ៣៤នាទី និង ១៨វិនាទី។

យ៉ាងណា សម្រាប់តំណែងជើងឯកនៃកម្មវិធីទាំងមូលបានទៅលើកីឡាករស្លូវេនី Tadej Pogačar ដោយការប្រកួត៨ដំណាក់កាលកន្លងមក សមាជិកក្រុម Emirates បានចាយពេលវេលាសរុប អស់ ២៩ម៉ោង ១៩នាទី និង ៤៦វិនាទី។ កីឡាករដាណឺម៉ាក Jonas Vingegaard មកពីក្រុម Visma–Lease a Bike ទទួលបានចំណាត់ថ្នាក់លេខ២ នៃកម្មវិធី ដោយយឺតជាងអ្នកឈ្នះជើងឯក ៥៩វិនាទី ហើយកីឡាករអាល្លឺម៉ង់ Florian Lipowitz មកពីក្រុម Red Bull–Bora–Hansgrohe ទទួលបានចំណាត់ថ្នាក់លេខ៣ នៃកម្មវិធី យឺតជាងអ្នកឈ្នះជើងឯក ២នាទី ៣៨វិនាទី។

សូមបញ្ជាក់ថា កម្មវិធី Critérium du Dauphiné គឺជាទីលានទី ២៣ ក្នុងចំណោម៣៦នៃការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោក UCI World Tour ប្រចាំរដូវកាល ២០២៥នេះ។

ការប្រកួតជាបន្តគឺជាកម្មវីធី Copenhagen Sprint ធ្វើឡើងនាទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ថ្ងៃទី ២២ ខែមិថុនា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង