នៅក្នុងកម្មវិធីអន្តរជាតិ Red Bull Mind Gamers បេក្ខជនត្រូវប្រឈមមុខនឹងលំហាត់ដែលត្រូវដោះស្រាយដើម្បីរត់ចេញពីបន្ទប់ ដែលត្រូវបានបង្កើតឡើងដើម្បីសាកល្បងភាពវៃឆ្លាត ព្រមទាំងភាពបត់បែន ការចងចាំ និងការឆ្លើយតបទៅនឹងសម្ពាធ។
ដូច្នេះ តើវាមានជាប់ពាក់ព័ន្ធអ្វីជាមួយបេក្ខជនកម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull ? គឺពាក់ព័ន្ធគ្រប់យ៉ាង។
កម្លាំងកាយថមថយ ប៉ុន្តែបញ្ញានៅតែមាន។ ការប្រកួតនានាដែលទាមទារកម្លាំងខ្លាំង ភាពរហ័សរហួន និងការគិតយ៉ាងផ្ចិតផ្ចង់ ឬការសម្រេចចិត្តក្នុងរយៈពេលមួយប៉ព្រិចភ្នែកនៅក្នុងកម្មវិធីកម្លាំងគោជល់ គឺសុទ្ធតែទាមទារនូវជំនាញនៃការគិតដូចគ្នាទៅនឹងជំនាញដែលត្រូវបានសាកល្បងនៅក្នុងវិញ្ញាសា Mind Gamers ដែរ៖ ការគិតរហ័ស ការគ្រប់គ្រងសម្ពាធ និងការប្រាស្រ័យទាក់ទងដ៏មុតស្រួច។
Red Bull Mind Gamers បង្ហាញឱ្យឃើញថា អ្នកមិនចាំបាច់ត្រូវការឧបករណ៍លើកទម្ងន់ដើម្បីទទួលអារម្មណ៍សម្ពាធនោះទេ។ ភាពតានតឹងមិនខ្វល់ថាអ្នកកំពុងដោះស្រាយបញ្ហា ឬលីបាវខ្សាច់នោះទេ។ បើអ្នកមិនបានត្រៀមខ្លួនរួចរាល់ ភាពតានតឹងនឹងបំបែកការផ្ចង់អារម្មណ៍របស់អ្នក។
បេក្ខភាពរបស់កម្មវិធី កម្លាំងគោជល់ មិនត្រឹមតែហ្វឹកហាតកម្លាំងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងហ្វឹកហាត់ដោះស្រាយបញ្ហានៅក្រោមសម្ពាធ និងការហ្វឹកហាត់ទំនាក់ទំនងជាក្រុម ដើម្បីត្រៀមខ្លួនសម្រាប់អ្វីដែលមិនអាចទាយដឹងទុកជាមុនបាន។
ទស្សនាការប្រកួតRed Bull Mind Gamers នៅខាងក្រោម៖
តាមដានព័ត៌មានថ្មីៗនៅលើបណ្ដាញសង្គមរបស់ កម្មវិធី កម្លាំងគោជល់ Red Bull Power រួមមាន៖
Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8