×

សមាជិកក្លិប Juventus ចូលជួបប្រធានាធិបតីអាមេរិកលោក Donald Trump

នាយកប្រតិបត្តិ គ្រូបង្វឹក និងក្រុមកីឡាករ Juventus មួយចំនួន ត្រូវបានជ្រើសរើសអោយចូលជួបប្រធានាធិបតីអាមេរិកលោក Donald Trump នៅសេតវិមានពេលពួកគេមកចូលរួម FIFA Club World Cup ឆ្នាំ ២០២៥។

តំណាងក្លិប Juventus មកពីអ៊ីតាលី រួមមានគ្រូបង្វឹកលោក Igor Tudor, គ្រូបង្វឹកជម្រើសជាតិអ៊ីតាលីថ្មីលោក Manuel Locatelli និងកីឡាករ Federico Gatti, Teun Koopmeiners, Dusan Vlahovic ព្រមទាំងអតីតខ្សែការពារ Giorgio Chiellini ដែលបច្ចុប្បន្នកំពុងជាប្រធានផ្នែកយុទ្ធសាស្ត្រកីឡាក្លិប។ នាយកប្រតិបត្តិក្លិប Juventus លោក Maurizio Scanavino និងអ្នកចាត់ការទូទៅក្រុមលោក Damien Comolli និងវត្តមានរបស់ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino ក៏បានចូលជួបលោកត្រាំ រួមគ្នា។

កាលពីពេលកន្លងទៅ ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលគ្មានវត្តមានក្នុងព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ២០២៥ បានផ្ញើអាវក្រុមជម្រើសជាតិព័រទុយហ្កាល់ មានចុះហត្ថលេខាលើអាវនោះ ភ្ជាប់ជាមួយនឹងសារទទូចរកសន្តិភាព ទៅកាន់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។

ការផ្ញើសារពីសំណាក់ Cristiano Ronaldo ទៅកាន់លោក ត្រាំ តាមរយៈអាវក្រុមជម្រើសជាតិព័រទុយហ្កាល់ ដោយភ្ញាប់ពាក្យសន្តិភាពក្នុងនោះ ហាក់បីដូចជាកីឡាករ ប្រធានក្រុមព័រទុយហ្កាល់ ចង់ទទូចអោយ លោកប្រធានាធិបតីអាមេរិក ជួយដោះស្រាយបញ្ហាជម្លោះរវាងអ៊ីស្រាអែល និងងអ៊ីរ៉ង់ ដែលកំពុងកើតមាននៅតំបនមជ្ឈិមបូព៌ា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង