×

កីឡាករអេស្ប៉ាញ Marc Márquez ឈ្នះការប្រណាំងម៉ូតូ GP កម្មវិធី Italian Motorcycle Grand Prix

កីឡាករអេស្ប៉ាញ Marc Márquez បានទទួលជ័យជំនះនៅក្នុងការប្រណាំងម៉ូតូ GP កម្មវិធី Italian Motorcycle Grand Prix ដែលធ្វើឡើងនាទីក្រុង Florence ប្រទេសអ៊ីតាលី។

ការប្រកួតនោះកីឡាករទាំងអស់ត្រូវធ្វើការប្រជែងគ្នាជិះចំនួន ២៣ ជុំទីលាន សរុបចម្ងាយផ្លូវប្រមាណ 120,635 គីឡូម៉ែត្រ។
យ៉ាងណា Marc Márquez កាន់ចង្កូតអោយក្រុម Ducati បានបញ្ចប់ទីព្រ័ត្រមុនគេ ប្រើពេលអស់តែ ៤១នាទី និង ៩វិនាទី ចុច២១៤។ ប្អូនប្រុសរបស់គេគឺ Álex Márquez មកពីក្រុម Ducati ដូចគ្នា បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ យឺតជាង ១វិនាទី ចុច៩៤២ ហើយកីឡាករម្ចាស់ផ្ទះ Fabio Di Giannantonio មកពីក្រុម Ducati បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ យឺតជាង ២វិនាទី ចុច១៣៦។

នៅតារាងពិន្ទុសរុបវិញ Marc Márquez នៅឈរកំពូលតារាង មាន ២៧០ពិន្ទុ ខណៈ Álex Márquez នៅលេខ២ មាន ២៣០ពិន្ទុ ហើយកីឡាករអ៊ីតាលី Francesco Bagnaia នៅលេខ៣ មាន ១៦០ ពិន្ទុ។

ក្រឡេកទៅកាន់ការប្រកួត Moto 2 វិញ កីឡាករទាំងអស់ត្រូវធ្វើការប្រជែងគ្នា តែ១៩ជុំទីលានប៉ុណ្ណោះ ហើយជ័យជំនះបានទៅលើកីឡាករអេស្ប៉ាញ Manuel González មកពីក្រុម Kalexដោយប្រើពេលអស់ ៣៥នាទី និង ៣៤វិនាទី ចុច៦៩៥។
ចំណែកឯការប្រកួត Moto 3 កីឡាករទាំងអស់ត្រូវប្រជែងគ្នាជិះតែ ១៧ ជុំទីលាន ហើយជ័យជំនះបានទៅលើ កីឡាករអេស្ប៉ាញ Maximo Qulies មកពីក្រុម KTM ប្រើពេលអស់ ៣៣នាទី និង ១៧វិនាទី ចុច៦៩៧។

សូមបញ្ជាក់ថា កម្មវិធី Italian Motorcycle Grand Prix គឺជាទីលានទី៩ ក្នុងចំណោម ២២ នៃការប្រណាំងម៉ូតូពានរង្វាន់ Grand Prix Motorcycle Racing ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល ២០២៥នេះ។ ការប្រកួតបន្តឈានដល់ ដំណាក់កាលទី១០ ជាកម្មវិធី Dutch TT ធ្វើឡើង ថ្ងៃទី ២៩ ខែមិថុនា ខាងមុខ នាទីក្រុង Assen ប្រទេសហូឡង់ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង