×

អ្នកវាយកូនបាល់ Alexander Bublik យកបានតំណែងជើងឯកកម្មវិធី Halle Open 2025

ការប្រកួតវាយកូនបាល់ទីលានវាលស្មៅ កម្រិត ATP Tour 500 កម្មវិធី Halle Open 2025 បានបញ្ចប់ហើយ ក្រោយពីដំណើរការរយៈពេល ១សប្តាហ៍កន្លងមក នាទីក្រុង Halle ប្រទេសអាល្លឺម៉ង់។

នៅក្នុងនោះគេក៏បានរកឃើញអ្នកឈ្នះជើងឯកដែរ នោះគឺកីឡាករកាហ្សាក់ស្ថាន Alexander Bublik ដោយបានយកឈ្នះ កីឡាកររុស្ស៊ី Daniil Medvedev នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល 6-3 និង 7-6 ។

ជួបគ្នា ៦ដងកន្លងមក Alexander Bublik តែងតែប្រកួតចាញ់ Daniil Medvedev ប៉ុន្តែជ័យជំនះលើនេះ ជាការវាយបកយ៉ាងល្អរបស់ កីឡាករវ័យ២៨ឆ្នាំ ។

នេះជាពានរង្វាន់ដំបូងដែល Alexander Bublik បានឈ្នះក្នុងឆ្នាំ២០២៥ និងជាពានរង្វាន់កម្រិត ATP Tour ទី៥ នៅក្នុងអាជីពរបស់ខ្លួន។

សូមបញ្ជាក់ថា កម្មវិធី Halle Open ២០២៥ គឺជាការដំណើរការលើកទី ៣២នៅក្នុងប្រវត្តិសាស្ត្រ ។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធីមានប្រមាណ ២លាន ៩សែនដុល្លារអាមេរិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង