
កីឡាករម្ចាស់ផ្ទះ Roberto Bautista Agut បានបន្តឡើងវគ្គ៨នាក់ចុងក្រោយនៃការប្រកួតវាយកូនបាល់ កម្មវិធី Mallorca Open 2025 ដែលធ្វើឡើងនាទីក្រុង Santa Ponsa ប្រទេសអេស្ប៉ាញ។
ការឡើងមកនេះបន្ទាប់ពីកីឡាករ វ័យ៣៧ឆ្នាំ បានជួបប្រកួតនឹងយកឈ្នះទៅលើកីឡាករអូស្ត្រាលី Bernard Tomic នៅក្នុងជុំទី២ តាមរយៈលទ្ធផលស្ទួនគ្នា 6-3 និង 6-3។
Roberto Bautista Agut នឹងឡើងមកជួបកីឡាករអាមេរិក Alex Michelsen ដែលបានវាយទម្លាក់កីឡាករជនជាតិអាមេរិកដូចគ្នាគឺកីឡាករ Brandon Holt។
ចំណែកឯការប្រកួត១គូទៀតគឺកីឡាករ បារាំង Corentin Moutet បានយកឈ្នះកីឡាករអាល្លឺម៉ង Daniel Altmaier នៅក្នុងការប្រកួតជុំទី២ ដោយលទ្ធផល 7-6 និង 7-6។
Corentin Moutet នឹងបន្តឡើងវគ្គ៨នាក់ចុងក្រោយ ជួបកីឡាករអាមេរិក Learner Tien ដែលបានទម្លាក់កីឡាករ Ben Shelton ជនជាតិអាមេរិកដូចគ្នា៕