កីឡាករកាណាដា Félix Auger-Aliassime និង កីឡាករបារាំង Corentin Moutet បានបន្តឡើងដល់វគ្គ៤នាក់ចុងក្រោយដូចគ្នា នៅក្នុងការប្រកួតវាយកូនបាល់កម្មវិធី Mallorca Open 2025 ។
សម្រាប់ Félix Auger-Aliassime ការឡើងមកនេះបន្ទាប់ពីរូបគេបានយកឈ្នះកីឡាករសែប Hamad Medjedovic នៅក្នុងការប្រកួតវគ្គ៨នាក់ចុងក្រោយ ដោយលទ្ធផល 3-6 6-1 និង 6-4។
Félix Auger-Aliassime នឹងឡើងទៅជួបកីឡាករហូឡង់ Tallon Griekspoor ដែលបានយកឈ្នះកីឡាករកាណាដា Gabriel Diallo។
ចំណែកឯកីឡាករ Corentin Moutet បានយកឈ្នះទៅលើកីឡាករអាមេរិក Learner Tien នៅក្នុងវគ្គ៨នាក់ចុងក្រោយ ដោយលទ្ធផល 6-2 និង 7-5។
Corentin Moutet នឹងឡើងមកជួបកីឡាករអាមេរិកមួយរូបទៀត គឺកីឡាករ Alex Michelsen ដែលបានយកឈ្នះកីឡាករម្ចាស់ផ្ទះអេស្ប៉ាញ Roberto Bautista Agut៕