ការប្រកួតវាយកូនបាល់កម្រិត ATP 250 កម្មវិធី Mallorca Open 2025 បានបញ្ចប់ហើយក្រោយដំណើរការរយៈពេល១សប្តាហ៍កន្លងមកនាទីក្រុង Santa Ponsa ប្រទេសអេស្ប៉ាញ។
នៅក្នុងនោះគេក៏បានរកឃើញអ្នកឈ្នះជើងឯកផងដែរ គឺកីឡាករហូឡង់ Tallon Griekspoor ដោយបានយកឈ្នះកីឡាករបារាំង Corentin Moutet នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 7-5 និង 7-6 ចាយពេលអស់ជិត២ម៉ោង។
នេះជាពានរង្វាន់ដំបូងក្នុងឆ្នាំ២០២៥ ដែលកីឡាករ Tallon Griekspoor បានឈ្នះ ហើយវាក៏ទើបតែជាពានរង្វាន់ទី៣នៅក្នុងអាជីពរបស់គេផងដែរ។
សូមបញ្ជាក់ថា កម្មវិធី Mallorca Open ឆ្នាំ២០២៥នេះ គឺជាការដំណើរការលើកទី៥ប៉ុណ្ណោះនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធីមានប្រមាណ ៦៩ម៉ឺន ដុល្លារ ដោយកើនឡើងជាង ៣៦ភាគរយ លើសពីឆ្នាំទៅ៕