×

កម្លាំងគោជល់៖ ការគ្រប់គ្រងដង្ហើម ជំនាញសំខាន់សម្រាប់អត្តពលិកដែលចង់បានភាពស៊ូទ្រាំ

នៅក្នុងស្ថានភាពដ៏តានតឹងក្នុងការប្រកួតកម្លាំងដូចជាកម្មវិធីកម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull បេក្ខភាពទាំងអស់មិនគ្រាន់តែប្រើកម្លាំងកាយប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ប្រើដង្ហើមផងដែរ។ បច្ចេកទេសគ្រប់គ្រងដង្ហើមដូចជា Box Breathing និងការទប់ដង្ហើម អាចបង្កើនកម្លាំងស៊ូទ្រាំ សម្រួលអារម្មណ៍នឹងនរ និងប្រឆាំងនឹងភាពនឿយហត់។

ការដកដង្ហើម Box Breathing ដែលត្រូវបានប្រើប្រាស់ដោយអត្តពលិកកំពូលៗ និងក្រុមទាហានណេវីរបស់ប្រទេសអាមេរិក គឺអនុវត្តតាមចង្វាក់ ៤-៤-៤-៤ ងាយៗ៖ ដកដង្ហើមចូល, ទប់, ដកដង្ហើមចេញ, ទប់ មួយៗប្រើពេល ៤ វិនាទី។ វាជួយកាត់បន្ថយភាពតានតឹង និងសម្រួលរាងកាយឡើងវិញនៅចន្លោះការប្រកួតនីមួយៗ។

ការហ្វឹកហាត់ទប់ដង្ហើម ឬការទប់ដង្ហើមក្រោមទឹក (ក្រោមការត្រួតពិនិត្យ) បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់អុកស៊ីសែន និងរក្សាការផ្ចង់អារម្មណ៍នៅពេលស្ថិតក្រោមសម្ពាធ។
អ្នកជំនាញបានឱ្យដឹងថា សួតរឹងមាំ និងចិត្តស្ងប់ ត្រូវតែដើរទន្ទឹមគ្នា។ នៅក្នុងការប្រកួត ការដកដង្ហើមមួយៗសុទ្ធតែសំខាន់។ វាជាការប្រើប្រាស់ជំនាញមើលមិនឃើញ ដែលទាមទារនូវការហ្វឹកហាតស្ទាត់ជំនាញ ដើម្បីជួយឱ្យអ្នកប្រកួតប្រជែងអាចសម្រេចគោលដៅរបស់ពួកគេបាន។

តើនរណា ដែលនឹងក្លាយជាម្ចាស់ប្រាក់រង្វាន់ 100 លានរៀលពីកម្មវិធីកម្លាំងគោជល់ នារដូវកាលទី១នេះ? រង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ! កម្មវិធីនេះ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull ។

តាមដានព័ត៌មានថ្មីៗនៅលើបណ្ដាញសង្គមរបស់ កម្មវិធី កម្លាំងគោជល់ Red Bull Power រួមមាន៖

Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង