×

កីឡាករលេខ៣ពិភពលោក Alexander Zverev ធ្លាក់ត្រឹមជុំទី១ ការប្រកួតវាយកូនបាល់ Wimbledon 2025

កីឡាករដែលកំពុងឈរលេខ៣ពិភពលោក មកពីអាល្លឺម៉ង់ Alexander Zverev ធ្លាក់ត្រឹមជុំទី១ តែប៉ុណ្ណោះ នៅក្នុងការប្រកួតវាយកូនបាល់កម្មវិធី Wimbledon 2025 ដែលធ្វើឡើងនាទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

ជាការពិត កីឡាករវ័យ ២៨ឆ្នាំ បានជួបប្រកួតនឹងចាញ់ កីឡាករបារាំង Arthur Rinderknech តាមរយៈលទ្ធផល 7-6, 6-7, 6-3, 6-7 និង 6-4។ នេះជាការបរាជ័យក្នុងការចាប់ផ្តើមប្រកួតត្រឹមជុំទី១ ជាលើកដំបូងរបស់ Alexander Zverev ចាប់តាំងពីឆ្នាំ២០១៩មក ។

សម្រាប់ កីឡាករ Arthur Rinderknech ដែលទទួលជ័យជំនះនឹងបន្តឡើងទៅកាន់ជុំទី២ជួប កីឡាករឈីលី Cristian Garín ដែលបានយកឈ្នះកីឡាករលុចហ្សំប៊ួរ Chris Rodesch។

ការប្រកួត១គូទៀតគឺកីឡាករអេស្ប៉ាញ Jaume Munar បានយកឈ្នះកីឡាករកាហ្សាក់ស្ថានAlexander Bublik នៅក្នុងជុំទី១ដោយលទ្ធផល 6-4, 3-6, 4-6, 7-6 និង 6-2។

Jaume Munar នឹងបន្តឡើងទៅកាន់ជុំទី២ ជួបកីឡាករហុងគ្រី Fábián Marozsán ដែលបានយកឈ្នះកីឡាករអូស្ត្រាលី James McCabe។

ងាកមកកាន់ការប្រកួតខាងផ្នែកនារីវិញ កីឡាការិនីប៉ូឡូញ Iga Świątek បានយកឈ្នះកីឡាការិនី រុស្ស៊ី Polina Kudermetova នៅក្នុងជុំទី១ ដោយលទ្ធផល 7-5 និង 6-1។

Iga Świątek នឹងបន្តឡើងទៅកាន់ជុំទី២ ជួបកីឡាការិនីអាមេរិក Caty McNally ដែលបានយកឈ្នះកីឡាការិនីអង់គ្លេស Jodie Burrage។
រីឯកីឡាការិនីរុស្ស៊ី Mirra Andreeva បានយកឈ្នះកីឡាការិនីអេហ្ស៊ីប Mayar Sherif នៅក្នុងជុំទី១ ដោយលទ្ធផល 6-3 និង 6-3។

Mirra Andreeva នឹងបន្តឡើងជុំទី២ ជួបកីឡាការិនីអ៊ីតាលី Lucia Bronzetti៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង