
ម្ចាស់ជើងឯក Tadej Pogacar បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតការពារជើងឯកការប្រណាំងកង់កម្មវិធី Tour de France សម្រាប់ការប្រកួតឆ្នាំ២០២៥នេះ។
កម្មវិធី Tour de France លើកទី ១១២ នឹងចាប់ផ្តើមនៅទីក្រុង Lille ប្រទេសបារាំង ដោយក្នុងនោះ Pogacar ជនជាតិស្លូវេនី ដែលពីមុនបានឈ្នះជើងឯកកម្មវិធីនេះ នៅឆ្នាំ ២០២០ ២០២១ និង ២០២៤ មានបំណងតាមស្មើកីឡាករអង់គ្លេស Chris Froome ដែលបានឈ្នះជើងឯកកម្មវិធីនេះចំនួន៤ដង។
Tadej Pogacar បានឆ្លងកាត់ការប្រកួតដ៏គួរអោយចាប់អារម្មណ៍ដោយបានឈ្នះ កម្មវិធី Tour of Flanders និង Liege-Bastogne-Liege ដែលបានបង្ហាញភាពប៉ិនប្រសប់របស់គេកាន់តែកើនឡើង។ ភាពលេចធ្លោរបស់ កីឡាករវ័យ២៦ឆ្នាំ បានបន្តនៅក្នុងកម្មវិធី Criterium du Dauphine កាលពីខែមុនដោយគេបានយកឈ្នះលើកីឡាករជើងខ្លាំងរបស់ដាណឺម៉ាក Jonas Vingegaard បានទាំងប្រផុតប្រផើយ ។
Jonas Vingegaard ដែលបានឈ្នះជើងឯក Tour de France ក្នុងឆ្នាំ ២០២២ និង ២០២៣ បានជួបគ្រោះថ្នាក់អំឡុងការប្រកួត Paris-Nice កាលពីខែមីនា ប៉ុន្តែរូបគេបានវិលមកវិញ និងបង្ហាញសក្កដានុពលដ៏គ្រោះថ្នាក់ចំពោះការប្រជែងក្នុងកម្មវិធី Tour de France ឆ្នាំ២០២៥នេះ។
យ៉ាងណា សម្រាប់ Tadej Pogacar នៅតែបង្ហាញភាពជឿជាក់ថារូបគេនឹងអាចតាមទាន់កំណាត់ត្រា កីឡាករប្រណាំងកង់ដ៏អស្ចារ្យ ដែលអាចឈ្នះ កម្មវិធី Tour de France ចំនួន៤ ដងនៅក្នុងអាជីព។
សូមបញ្ជាក់ថា កម្មវិធី Tour de France គឺជាការប្រណាំងកង់ដ៏ធំ Grand Tour ទី២ ក្នុងចំណោម ៣ ប្រចាំរដូវកាល និងជាទីលានទី ២៦ ក្នុងចំណោម ៣៦ នៃការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោក UCI World Tour ប្រចាំរដូវកាល ២០២៥នេះ។
កម្មវិធី Tour de France នឹងចាប់ដំំណើរការពីថ្ងៃទី ៥ ដល់ ២៧ ខែកក្កដា នាប្រទេសបារំាង ដោយកីឡាករចូលរួមប្រកួតប្រជែងទាំងអស់ត្រូវធ្វើប្រកួតគ្នា ចំនួន ២១ ដំណាក់កាល សរុបចម្ងាយផ្លូវប្រមាណជា ៣៣៣៨,៨ គីឡូម៉ែត្រ៕