
នៅក្នុងការប្រកួតប្រជែងជាក្រុម ជ័យជម្នះមិនមែនដោយសារកម្លាំងផ្ទាល់ខ្លួននោះទេ ប៉ុន្តែគឺផ្អែកសំខាន់លើសាមគ្គីភាពក្នុងក្រុមនៅពេលមានសម្ពាធ។ នោះហើយជារឿងដ៏សំខាន់សម្រាប់អត្តពលិកដើម្បីធ្វើការហ្វឹកហាត់ជាក្រុម ដែលជាវិធីសាស្ត្រមួយអាចពង្រឹងទាំងសមត្ថភាពរាងកាយ និងភាពរឹងមាំខាងផ្លូវចិត្ត។
យោងតាមការសិក្សាមួយក្នុងឆ្នាំ២០២១ ដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Journal of Sports Sciences ការហ្វឹកហាត់ជាដៃគូជួយបង្កើនការលើកទឹកចិត្ត ការទទួលខុសត្រូវ និងប្រសិទ្ធភាពនៃការបំពេញភារកិច្ច ជាពិសេសនៅក្នុងបរិយាកាសដែលមានសម្ពាធខ្លាំង។
លោកស្រីបណ្ឌិត Dr. Sarah Loughran ដែលជាសហអ្នកនិពន្ធនៃការសិក្សានេះ បានឱ្យដឹងថា៖ «ការធ្វើការជាគូជួយបណ្ដុះការប្រាស្រ័យទាក់ទង និងការទទួលខុសត្រូវរួមគ្នា ដែលជាកត្តាសំខាន់ក្នុងការប្រកួតជាក្រុម»។
ការហ្វឹកហាត់ដោយការអ៊ាវដៃគូ និងការធ្វើចលនាត្រាប់តាមគ្នា (ដូចកញ្ចក់ឆ្លុះ) ធ្វើឱ្យបេក្ខជនយល់ចិត្តគ្នា ទៅវិញទៅមក ដែលជាអ្វីដែលអត្តពលិកល្បីៗនៅលើពិភពលោកកំពុងអនុវត្តផងដែរ។
នៅក្នុងទស្សនាវដ្តី International Journal of Sport and Exercise Psychology (ឆ្នាំ២០២០) ក៏បានរកឃើញថា ការធ្វើការជាគូជួយបង្កើនទំនុកចិត្តរវាងគ្នាទៅវិញទៅមក និងកាត់បន្ថយសម្ពាធនៃការប្រកួតប្រជែង ដែលទាំងនេះគឺជាកត្តាសំខាន់ៗសម្រាប់ជោគជ័យនៅក្នុងកម្មវិធីកម្លាំងគោជល់ Red Bull Power ។ ដូច្នេះ អ្នកដែលហ្វឹកហាត់ជាមួយគ្នា នឹងអាចទទួលជ័យជម្នះជាមួយគ្នាផងដែរ។
តើនរណា ដែលនឹងក្លាយជាម្ចាស់ប្រាក់រង្វាន់ 100 លានរៀលពីកម្មវិធីកម្លាំងគោជល់ នារដូវកាលទី១នេះ? រង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ! កម្មវិធីនេះ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull ។
តាមដានព័ត៌មានថ្មីៗនៅលើបណ្ដាញសង្គមរបស់ កម្មវិធី កម្លាំងគោជល់ Red Bull Power រួមមាន៖
Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8
