×

អ្នកការពារជើងឯក Carlos Alcaraz បន្តឡើងវគ្គ៤នាក់ចុងក្រោយការប្រកួតវាយកូនបាល់កម្មវិធី Wimbledon 2025

កីឡាករអេស្ប៉ាញ Carlos Alcaraz ដែលជាអ្នកឡើងប្រកួតការពារតំណែងជើងឯក ការប្រកួតវាយកូនបាល់កម្មវិធី Wimbledon 2025 បានបន្តឈានដល់វគ្គ៨នាក់ចុងក្រោយហើយ។

ជាការពិតការឡើងមកនេះ គឺបន្ទាប់ពីកីឡាករវ័យ២២ឆ្នាំ បានយកឈ្នះកីឡាកររុស្ស៊ី Andrey Rublev នៅក្នុងជុំទី៤ ដោយលទ្ធផល 6-7, 6-3, 6-4 និង 6-4។

Carlos Alcaraz នឹងឡើងទៅជួបកីឡាករម្ចាស់ផ្ទះអង់គ្លេស Cameron Norrie ដែលបានទម្លាក់កីឡាករឈីលី Nicolás Jarry។

ចំណែកឯការប្រកួត១គូទៀតគឺ កីឡាកររុស្ស៊ី Karen Khachanov បានយកឈ្នះកីឡាករប៉ូឡូញ Kamil Majchrzak នៅក្នុងការប្រកួតជុំទី៤ ដោយលទ្ធផល 6-4 6-2 និង 6-3 ដើម្បីឡើងមកកាន់វគ្គ៨នាក់ចុងក្រោយ ជួបកីឡាករអាមេរិក Taylor Fritz ដែលបានយកឈ្នះកីឡាករអូស្ត្រាលី Jordan Thompson ។

សម្រាប់ការប្រកួតខាងផ្នែកនារីវិញ កីឡាការិនីអាមេរិក Amanda Anisimova បានយកឈ្នះកីឡាការិនី ឆេក Linda Nosková នៅក្នុងការប្រកួតជុំទី៤ដោយលទ្ធផល 6-2 5-7 និង 6-4។

កីឡាការិនី Amanda Anisimova នឹងបន្តឡើងទៅកាន់ជុំទី៤ ជួបកីឡាការិនី រុស្ស៊ី Anastasia Pavlyuchenkova ដែលបានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Sonay Kartal៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង