
កីឡាករបែលហ្ស៊ីក Tim Merlier បានទទួលជ័យជំនះនៅក្នុងការប្រកួតប្រណាំងកង់កម្មវិធី Tour de France 2025 ដំណាក់កាលទី៣។
ការប្រកួតបានធ្វើឡើងចាប់ពីតំបន់ Valenciennes ទៅកាន់តំបន់ Dunkirk ភាគខាងជើងប្រទេសបារាំង មានចម្ងាយផ្លូវប្រមាណ ១៧៨ គីឡូម៉ែត្រ ហើយក្នុងនោះ Tim Merlier សមាជិកក្រុម Soudal–Quick-Step បានជិះមកដល់គោលដៅ ប្រើពេលអស់ ៤ម៉ោង ១៦នាទី និង ៥៥វិនាទី។ កីឡាករ អ៊ីតាលី Jonathan Milan មកពីក្រុម Lidl–Trek បានជិះមកដល់គោលដៅ លំដាប់ទី២ ហើយកីឡាករ អាល្លឺម៉ង់ Phil Bauhaus មកពីក្រុម Bahrain Victorious បានជិះមកដល់គោលដៅ លំដាប់ទី៣។
នៅតារាងពេលវេលាសរុបវិញ កីឡាករហូឡង់ Mathieu van der Poel មកពីក្រុម Alpecin–Deceuninck នៅឈរកំពូលតារាង ប្រើពេលអស់ ១២ម៉ោង ៥៥នាទី និង ៣៧វិនាទី។
ប្រណាំងកង់កម្មវិធី Tour de France 2025 ដំណាក់កាលទី៤ នឹងបន្តធ្វើឡើងនៅថ្ងៃនេះ ចាប់ពីតំបន់ Amiens ទៅកាន់តំបន់ Rouen ភាគពាយ័ព្យ ប្រទេសបារាំង មានចម្ងាយផ្លូវប្រមាណ ១៧៤ គីឡូម៉ែត្រ៕