×

កីឡាករស្លូវេនី Tadej Pogačar ឈ្នះដំណាក់កាលទី៤ ការប្រណាំងកង់កម្មវិធី Tour de France 2025

ការប្រណាំងកង់កម្មវិធី Tour de France 2025 បានបន្តឈានដល់ដំណាក់កាលទី ៤ហើយ ដែលធ្វើឡើងកាលពីម្សិលមិញ ចាប់ពីតំបន់ Amiens ទៅកាន់តំបន់ Rouen ភាគពាយព្យ ប្រទេសបារាំង មានចម្ងាយផ្លូវប្រមាណ ១៧៤គីឡូម៉ែត្រ។

ជាលទ្ធផលគឺកីឡាករស្លូវេនី Tadej Pogačar ជាអ្នកទទួលបានជ័យជំនះ ដោយសមាជិកក្រុម UAE Emirates បានចាយពេលអស់ ៣ម៉ោង ៥០នាទី និង ២៩វិនាទី ដើម្បីជិះមកដល់គោលដៅមុនគេ។

កីឡាករហូឡង់ Mathieu van der Poel សមាជិកក្រុម Alpecin–Deceuninck ជិះមកដល់គោលដៅ ចំណាត់ថ្នាក់លេខ២ ហើយកីឡាករ ដាណឺម៉ាក Jonas Vingegaard សមាជិកក្រុម Visma–Lease a Bike ជិះមកដល់គោលដៅចំណាត់ថ្នាក់ទី៣។

យ៉ាងណានៅតារាងពេលវេលាសរុបវិញ កីឡាករ Mathieu van der Poel នៅតែបន្តកាន់កាប់កំពូលតារាងដដែល ប្រើពេលអស់ ១៦ម៉ោង ៤៦នាទី ។

សម្រាប់ដំណាក់កាលទី ៥ នៃកម្មវិធី Tour de France 2025 នឹងធ្វើឡើងនៅថ្ងៃនេះ នាទីក្រុង Caen ភាគពាយព្យ ប្រទេសបារាំង ដដែល ដោយកីឡាករទាំងអស់ត្រូវធ្វើការប្រជែងគ្នាលើចម្ងាយផ្លូវត្រឹមតែ ៣៣គីឡូម៉ែត្រ ប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង