×

កីឡាករសែប Novak Djokovic បន្តឡើងវគ្គ៨នាក់ចុងក្រោយ ការប្រកួតវាយកូនបាល់ Wimbledon 2025

កីឡាករសែប Novak Djokovic បានបន្តឡើងដល់វគ្គ៨នាក់ចុងក្រោយហើយ នៃការប្រកួតវាយកូនបាល់កម្មវិធី Wimbledon 2025 ដែលធ្វើឡើងនាទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

ការឡើងមកនេះ បន្ទាប់ពីកីឡាករដែលកំពុងឈរចំណាត់ថ្នាក់លេខ ៦ ពិភពលោក បានយកឈ្នះកីឡាករអូស្ត្រាលី Alex de Minaur នៅក្នុងការប្រកួតជុំទី៤ តាមរយៈលទ្ធផល 1-6 6-4 6-4 និង 6-4 ។

Novak Djokovic នឹងឡើងទៅជួបកីឡាករអ៊ីតាលី Flavio Cobolli ដែលបានទម្លាក់កីឡាករក្រូអាត Marin Čilić។

ចំណែកឯ កីឡាករអាមេរិក Ben Shelton បានយកឈ្នះទៅលើកីឡាករអ៊ីតាលី Lorenzo Sonego នៅក្នុងការប្រកួតជុំទី៤ ដោយលទ្ធផល 3-6 6-1 7-6 និង 7-5។

Ben Shelton នឹងបន្តឡើងទៅកាន់វគ្គ៨នាក់ចុងក្រោយ ជួបកីឡាករ ដែលកំពុងឈរលេខ១ពិភពលោកមកពីអ៊ីតាលី Jannik Sinner ដែលបានទម្លាក់កីឡាករប៊ុលហ្ការី Grigor Dimitrov។

ងាកមកកាន់ការប្រកួតខាងផ្នែកនារីវិញ កីឡាការិនីដែលកំពុងឈរលេខ៧ពិភពលោកមកពីរុស្ស៊ី Mirra Andreeva បានយកឈ្នះកីឡាការិនីអាមេរិក Emma Navarro នៅក្នុងការប្រកួតជុំទី៤ ដោយលទ្ធផល 6-2 និង 6-3។

Mirra Andreeva នឹងបន្តឡើងវគ្គ៨នាក់ចុងក្រោយជួបកីឡាការិនីស្វីស Belinda Bencic ដែលបានយកឈ្នះកីឡាការិនីរុស្ស៊ី Ekaterina Alexandrova៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង