
កីឡាករបែលហ្ស៊ីក Remco Evenepoel បានឈ្នះដំណាក់កាលទី ៥ នៃការប្រណាំងកង់ Tour de France 2025។
ការប្រកួតបានធ្វើឡើងនាទីក្រុង Caen ភាគពាយព្យ ប្រទេសអង់គ្លេស ដោយកីឡាករត្រូវជិះលើចម្ងាយផ្លូវត្រឹមតែ ៣៣ គីឡូម៉ែត្រ។ ក្នុងនោះកីឡាករ Remco Evenepoel មកពីក្រុម Soudal–Quick-Step ជិះមកដល់គោលដៅប្រើពេលអស់តែ ៣៦នាទី និង ៤២វិនាទី។
កីឡាករស្លូវេនី Tadej Pogačar មកពីក្រុម UAE Emirates មកដល់ក្នុងលំដាប់ទី២ យឺតជាង ១៦វិនាទី ហើយកីឡាករអ៊ីតាលី Edoardo Affini មកពីក្រុម Visma–Lease a Bike មកដល់ក្នុងលំដាប់ទី៣ យឺតជាង ៣៣វិនាទី។
យ៉ាងណា Tadej Pogačar បានដណ្តើមយកចំណាត់ថ្នាក់កំពូលតារាងវិញ ដោយប្រើពេលអស់ ១៧ម៉ោង ២២នាទី និង ៥៨វិនាទី។
ការប្រណាំងកង់ Tour de France 2025 ដំណាក់កាលទី ៦ នឹងធ្វើឡើងនៅថ្ងៃនេះ ចាប់ពីតំបន់ Bayeux ទៅកាន់តំបន់ Vire Normandie ចម្ងាយផ្លូវ ២០១ គីឡូម៉ែត្រ៕